សន្តិសុខសង្គម
រថយន្តពីរគ្រឿង គ្មានបង្កាន់ដៃពន្ធនាំចូល ត្រូវបានសមត្ថកិច្ចសហការ ចុះបង្កាប
រថយន្តពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តរតនគិរី ចំនួន៤នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៊ុន សុខេង សហការជាមួយកម្លាំងជំនាញគយ និងរដ្ឋាករសាខាខេត្តរតនគិរី ចុះឃាត់ សង្ស័យថា គ្មានបង្កាន់ដៃបង់ពន្ធនាំចូល។
សមត្ថកិច្ចបានឱ្យដឹង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ ថា រថយន្តទី១ ម៉ាក AUDI A7 ពណ៌ស ចង្កូតឆ្វេង លេខតួ WAUSGAFC9CN003589 (គ្មានពាក់ស្លាកលេខ) កំពុងធ្វើចរាចរណ៍លេីដងផ្លូវជាតិលេខ 78A ត្រង់ចំណុច គីឡូម៉ែត្រ ៦០ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ចំណែក រថយន្តទី ២ ម៉ាក SSANG YONG ពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ស្វាយរៀង 2A-0832 ចតនៅមុខផ្ទះ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បច្ចុប្បន្ន រថយន្ដទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញបានរឹបអូស យកមករក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរី រង់ចាំម្ចាស់ចូលមកដោះស្រាយតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់