សន្តិសុខសង្គម
អាជ្ញាធរចាប់ប្រមូលជនអនាថាអុកឡុកក្នុងមូលដ្ឋានយកទៅមន្ទីរសង្គមកិច្ច
អាជ្ញាធរសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅថ្ងៃទី ៥ ខែធ្នូនេះ បានចុះប្រមូលជនអនាថាដែលតែងតែអុកឡុកក្នុងមូលដ្ឋានយកទៅអប់រំរៀនសូត្រនៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ។

លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានប្រាប់កម្ពុជាថ្មីថា រូបលោកបានទទួលបញ្ជារពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅឲ្យដឹកនាំកម្លាំងចុះប្រមូលជនអនាថាដែលតែងតែអុកឡុកក្នុងមូលដ្ឋានឲ្យយកទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីធ្វើការកែប្រែ និងឲ្យសិក្សាតាមជំនាញ ដែលក្នុងនោះស្រ្តីឲ្យរៀនកាត់ដេរឯបុរសឲ្យរៀនជួសជុលម៉ូតូ ឬរថយន្តជាដើម។

លោកចៅសង្កាត់បានបញ្ជាក់ថា ក្នុងប្រតិបត្តិការណ៍នេះអាជ្ញាធរ និងនគរបាលមូលដ្ឋានសង្កាត់បានចាប់ប្រមូលជនអាណាថាបាន៦នាក់ក្នុងនោះមានស្ត្រី២នាក់ផងដែរ។ហើយជនអាណាថាទាំង៦នាក់នេះតែងបង្កការអុកឡុកក្នុងមូលដ្ឋានហើយស្នាក់នៅចលត័តាមផ្លូវសាធារណ៕

អត្ថបទ៖ នរា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ