សន្តិសុខសង្គម
ភ្លើងឆេះផ្ទះពលរដ្ឋនៅភូមិចុងកោះ ១ ខ្នង កណ្ដាលយប់ មិនទាន់ដឹងមូលហេតុ
ផ្ទះប្រជាពលរដ្ឋ ១ ខ្នង ត្រូវបានអគ្គិភ័យឆេះស្ទើរតែទាំងស្រុង មិនទាន់ដឹងពីមូលហេតុ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងជាង ១០ យប់ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ ចំណុចមុខកំពង់ផែសាឡាងដរ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែននគរបាលពន្លត់អគ្គិភ័យតាមប្រព័ន្ធតេឡេក្រាមបានឲ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើនេះ កងកម្លាំងការិយាល័យនគរបាលពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៦ គ្រឿង អន្តរាគមន៍បាញ់ពន្លត់ជាបន្តបន្ទាប់ តាំងពីម៉ោង ១០ ជាងយប់ រហូតដល់ម៉ោងជាង ១១ និង ៣៥ នាទីយប់ ទើបទប់ស្កាត់ការរាលដាល នៃគ្រោះអគ្គិភ័យខាងលើនេះបាន។

ដោយឡែកចំពោះទំហំ នៃការខូចខាតប៉ុន្មាននោះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងច្បាស់លាស់ទេ គ្រាន់តែប្រាប់ថា ឆេះផ្ទះអស់ ១ ខ្នងហើយ។ មូលហេតុ នៃការឆេះយ៉ាងណានោះ ក៏សមត្ថកិច្ច មិនទាន់ស្រាវជ្រាវដឹងនៅឡើយ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ













-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង