សន្តិសុខសង្គម
កាត់ទោសបុរសចិន ខ្មែរ៧នាក់ ករណីផលិតគ្រឿងញៀន
បុរសជនជាតិចិន ខ្មែរ ចំនួន៧នាក់ត្រូវបានក្រុមប្រឹក្សាតុលាការរាជធានីភ្នំពេញ បើកសវនាការកាត់ទោសពាក់ព័ន្ធសំណុំរឿង « រក្សាទុក ដឹកជញ្ជូន ផលិត និងជួញដូរគ្រឿងញៀន » បន្ទាប់សំណុំរឿងនេះត្រូវបានពន្យាពេលម្ដងហើយម្ដងទៀតអស់រយៈពេល២ឆ្នាំមកហើយ ។

ជនត្រូវចោទទាំង៧នាក់ដែលតុលាការកាត់ទោសរួមមាន ៖
១/ ឈ្មោះ Qiang Liang ភេទប្រុសជនជាតិចិន អាយុ៥៦ឆ្នាំ ។
២/ ឈ្មោះ តែ ម៉េងហួត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែ មេការឃ្លាំងស្តុកម៉ាសុីនផលិតគ្រឿងញៀន ។
៣/ ឈ្មោះ ហ្វុង ហាឡុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបររថយន្តដឹកជញ្ជូន ។
៤/ ឈ្មោះ ជន ចិន្ដា ហៅម៉ាប់ ជនជាតិចិនតៃវ៉ាន់ ( រត់គេចខ្លួន) ។
៥/ ឈ្មោះ ហេង ម៉េងហូរ ជនជាតិចិន ( រត់គេចខ្លួន ) ។
៦/ ឈ្មោះ ហួរ ម៉េងកឺ ភេទប្រុស ជនជាតិចិន ( រត់គេចខ្លួន ) ។
៧/ ឈ្មោះ ឡៅ ប៉ាន់ ជនជាតិចិន ជាថៅកែ ( រត់គេចខ្លួន) ។

នៅក្នុងសវនាការដែលដឹកនាំដោយលោក ធាម ចាន់ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះ និងលោក ហេង ផេង ជាតំណាងអយ្យការ ជនត្រូវចោទឈ្មោះ ហ្វុង ហាឡុង បានសារភាពថា តាមបញ្ជារបស់ថៅកែធំឈ្មោះ ឡៅ ប៉ាន់ នៅថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនបានបើករថយន្តមួយតោនកន្លះដឹកឥវ៉ាន់មួយចំនួនមកប្រគល់អោយមេការឈ្មោះ Qiang Liang ភេទប្រុស លុះណាត់គ្នានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។ ចំណែកជនជាប់ចោទឈ្មោះ តែ ម៉េងហួត បានសារភាពថា ខ្លួនជាមេការឃ្លាំងដាក់សម្ភារៈនៅក្នុងខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចកោះហៅអោយចូលខ្លួនមកសាកសួរ ហើយក៏ត្រូវតុលាការឃុំខ្លួនតែម្ដង ។ ដោយឡែកជនជាប់វោទឈ្មោះ Qiang Liang បានសារភាពថា ខ្លួនត្រូវថៅកែប្រាប់អោយមកចាំទទួលឥវ៉ាន់ដាក់ឃ្លាំងលុះពេលណាត់ជួបគ្នាក៏ត្រូវចាប់តែម្ដង ។

តាមឯកសារដែលតុការបង្ហាញត្រួសៗ យ៉ាងហោចណាស់មានសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀនចំនួន១១មុខ មានទម្ងន់រាប់រយគីឡូ និងម៉ាសុីនផលិតថ្នាំចំនួន១៤គ្រឿងត្រូវបានសមត្ថកិច្ចសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃចាប់រឹបអូសនៅកន្លែងស្តុកទុកចំនួន៣កន្លែងផ្សេងគ្នាកាលពីដើមឆ្នាំ២០២០ ដូចជានៅឃ្លាំងស្តុកក្នុងខណ្ឌកំបូល បាលីរីសត ខណ្ឌជ្រោយចង្វារ និងខុនដូក្នុងខណ្ឌបឹងកេងកង ជាដើម ។
ក្នុងសំណុំរឿងគ្រឿងញៀន តំណាងអយ្យការបានស្នើអោយក្រុមប្រឹក្សាជំនុំជំរះផ្ដន្ទាទោសក្រុមជនជាប់ចោទអោយបានធ្ងន់ធ្ងរតាមច្បាប់កំណត់ ។ តុលាការបានប្រកាសពន្យាពេលប្រកាសសាលក្រមដោយមិនកំណត់ ៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?