សន្តិសុខសង្គម
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចុះជួបម្ដាយទារករងគ្រោះថ្នាក់ចរាចរណ៍ លើស្ពានជ្រោយចង្វា
ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ សែន ចំនួន៤នាក់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះទៅជួបផ្ទាល់ក្រុមគ្រួសារជនរងគ្រោះ និងម្ដាយទារក ដែលបានរងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា ដោយសារត្រូវរថយន្តបើកបរហួលល្បឿនបុក បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងបង់សំណងត្រឹម ២៥០០ ដុល្លារអាមេរិក។ ករណីនេះ ធ្វើឱ្យមហាជនរិះគន់ រហូតមានការប្ដឹងដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច ហ៊ុន សែន ដើម្បីរកយុត្តិធម៌ពិតប្រាកដ។

ខណៈទូរសព្ទលោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ មិនមានអ្នកទទួល ប៉ុន្តែជំនួយការក្រុមមេធាវីផ្ទាល់ បានឱ្យ កម្ពុជាថ្មី ដឹង នៅរសៀលថ្ងៃទី៦ ខែធ្នូនេះថា ក្រុមមេធាវី មានធុរៈអញ្ជើញចូលរួមបុណ្យសពសាច់ញាតិរបស់ក្រុមការងារ។ ចំណែក ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ពោលបន្ទាប់ពីទទួលបានសំណូមពរជាច្រើនពីប្រជាពលរដ្ឋឱ្យជួយរកយុត្តិធម៌ជូនគ្រួសារនោះ លោកប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានចាត់តាំង មេធាវីចំនួន ៤នាក់ ទៅជួបគ្រួសារជនរងគ្រោះ ដើម្បីការពារតាមផ្លូវច្បាប់។ ចំពោះលទ្ធផលយ៉ាងណា មិនទាន់សម្រេចនោះទេ។

បច្ចុប្បន្នជនបង្ក និងរថយន្ត ត្រូវបានឃាត់ខ្លួន នៅស្នងការនគរបាលក្រុង ចំណែកក្មេងតូចគ្រោះថ្នាក់ធ្ងន់ធ្ងរ មិនទាន់មានព័ត៌មានច្បាស់ថា ស្លាប់ ឬនៅទេ។ បើតាម លោក ផន ផល្លា បានឱ្យដឹងថា ទារកតូចនោះហាក់អស់សង្ឃឹមហើយ ដោយលោកលោកកំពុងដឹកម្ដាយទារកនោះពីពេទ្យរុស្សី ដើម្បីទៅជួបមុខកូន។

កម្ពុជាថ្មី បានទាក់ទង ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែទូរសព្ទមិនដំណើរការ។ បានដំណឹងយ៉ាងណា កម្ពុជាថ្មី នឹងផ្សាយជូនពេលក្រោយបន្តទៀត។

គួរបញ្ជាក់ថា កាលពីម៉ោង ២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រថយន្តមួយគ្រឿងម៉ាក LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូ ពេញទំហឹង បណ្តាលឱ្យមនុស្សចាស់ និង ទារកខ្ទាត និងកំពុងជួយសង្គ្រោះ។ ជនបង្កត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ រីឯរថយន្ត ត្រូវបានជនមិនស្គាល់មុខ វាយបំបែកកញ្ចក់ទាំងកំហឹង៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ