Connect with us

សន្តិសុខសង្គម

រដ្ឋមន្ត្រីកសិកម្ម៖ ដំណោះស្រាយការចិញ្ចឹមសត្វត្រូវការរយៈវែង ខណៈអ្នកចិញ្ចឹមជ្រូកកំពុងជួបបញ្ហារឿងតម្លៃទាប

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា អាទិភាពរបស់ក្រសួងកសិកម្ម គឺដោះស្រាយបញ្ហាដែលដោះបានចំពោះមុខ ឯបញ្ហាដែលត្រូវដោះដោយរយៈពេលវែងគឺត្រូវការកែទម្រង់ក្នុងវិស័យកសិកម្មរយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីថា កសិករត្រូវកែទម្លាប់ក្នុងការធ្វើ អ្នកទិញក៏ត្រូវកែទម្លាប់ក្នុងការទិញ ហើយក្រសួងក៏ត្រូវជួយទៅតាមស្ថានភាពបែបនោះដែរ។ បញ្ហាដែលកើតមានគឺនៅពេលដែលចំនួនមានច្រើនជាងតម្រូវការ បើតម្រូវការមានតិចជាងការផលិតគឺប្រាកដជាមិនមាននរណាចង់ទិញនោះទេដែលធ្វើឲ្យតម្លៃធ្លាក់ចុះ។

ការកែទម្រង់សម្រាប់ការចិញ្ចឹមសត្វចូលទៅក្នុងទម្រង់រយៈពេលវែង ដែលលោកចង់ឲ្យកសិករចូលរួមកែលម្អររកយុទ្ធសាស្ត្រស្វែងរកប្រាក់ចំណេញ ខណៈដែលការប្រកួតប្រជែងនៅក្នុងទីផ្សារបច្ចុប្បន្នផ្លាស់ប្ដូរ។

ទោះយ៉ាងណា សមាគមអ្នកចិញ្ចឹមសត្វ​កន្លងទៅថ្មីៗនេះ បានទទូចឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមលើការនាំចូលជ្រូក​ដែលមាន​ជំងឺ និងការនាំចូលសាច់ជ្រូកបង្កក ខណៈដែលតម្លៃជ្រូករស់ក៏លក់បានថ្លៃទាបផងដែរ។

កសិករចិញ្ចឹមជ្រូក​យកលុយ​ពីធនាគារ​ហើយបង្ខំចិត្តលក់ទាំងខាតដើម ខណៈដែលសមាគមធ្លាប់​ស្នើទៅ​រាជរដ្ឋាភិ​បាល​ទប់ស្កាត់​ការនាំចូលសាច់ជ្រូកបង្កក​ដែលធ្វើឲ្យ​ប៉ះ​ពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ប៉ុន្តែមិនមានដំណោះស្រាយ​។

អ្នកចិញ្ចឹមជ្រូកម្ពុជាបានអំពាវនាវឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានជួយកសិករ ខណៈមានកសិករមួយចំនួនខ្ចីលុយពីធនាគារយកទៅចិញ្ចឹមជ្រូកហើយលក់ទៅវិញខាតដើម។

បច្ចុប្បន្នឃើញការបង្ហោះផ្សាយលក់ព្រោងព្រាត សាច់ជ្រូកបង្កកមិនតិចជាង ៣០ភាគរយទេលើទីផ្សារដែលនាំឲ្យជ្រូកកសិករស្ទះ ហើយបង្ខំចិត្តលក់ទាំងខាតដើមយកលុយទៅសងធនាគារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម