សន្តិសុខសង្គម
មកដឹងលម្អិត ពាក់ព័ន្ធការស្លាប់របស់ ទារករងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា
តស៊ូបាន ៤យប់ ទីបំផុត ទារកដែលរងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា បានលាចាកលោក នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះហើយ។ នេះបើតាមការបង្ហោះរបស់ លោក ផន ផល្លា ដែលធ្លាប់ និងកំពុងបន្តជួយគ្រួសារទារក។


លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រុមគ្រូពេទ្យបានខំជួយអស់ពីសមត្ថភាព ព្រមទាំងបានយកទៅបន្ទប់សង្គ្រោះបន្ទាន់កម្រិតខ្ពស់ ខំជួយ សង្គ្រោះដោយម៉ាស៊ីនសប់ដង្ហើមរហូត ប៉ុន្តែទារកមានស្ថានភាពធ្ងន់ធ្ងរ ដោយក្រឡកខួរក្បាល ឈាមក្នុងខួរក្បាល ហើមខួរក្បាលធ្ងន់ធ្ងរបំផុត ហើយបែកថង់សួត ហើមសួតប៉ះទង្គិចខ្លាំង។

លោកប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងបន្ថែមថា នៅមន្ទីរពេទ្យគន្ធបុប្ផា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ ជាមួយគ្នានេះ លោកសូមសំណូមពរប្រជាពលរដ្ឋទាំងអស់បើកបរដោយគោរពច្បាប់ចរាចរណ៍ គោរពយោគយល់គ្នា ខណៈមានកុមាររងគ្រោះថ្នាក់ចរាចរណ៍មានរាល់ថ្ងៃ និងធ្ងន់ធ្ងរភាគច្រើន។

គួរបញ្ជាក់ថា កាលពីម៉ោង ២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រថយន្តមួយគ្រឿងម៉ាក LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូ ពេញទំហឹង បណ្តាលឱ្យទារក និងមនុស្សចាស់២នាក់ ខ្ទាត គ្រោះថ្នាក់ធ្ងន់ និងត្រូវជួយសង្គ្រោះបន្ទាន់។

ជនបង្កត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ។ ជនបង្ក បានបង់សំណង ២ ៥០០ ដុល្លារអាមេរិក។ ករណីនេះ ធ្វើឱ្យមហាជនរិះគន់ រហូតមានការប្ដឹងដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច ហ៊ុន សែន ដើម្បីរកយុត្តិធម៌ពិតប្រាកដ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ សែន ចំនួន ៤នាក់ បានចុះទៅជួបផ្ទាល់ក្រុមគ្រួសារជនរងគ្រោះ និងម្ដាយទារក ដើម្បីការពារតាមផ្លូវច្បាប់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា