Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនបានហើយ ជនដៃដល់ដែលសម្លាប់ប្រពន្ធខ្លួនឯងនៅសង្កាត់ព្រៃវែង

បានផុស

នៅ

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនដៃដល់ដែលសម្លាប់ប្រពន្ធខ្លួនឯងបានហើយ បន្ទាប់ពីគេចខ្លួនបាន៣ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ គឹម សំអាន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និងចាប់ខ្លួនបានត្រង់ចំណុចផ្លូវជាតិ​លេខ៥ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល យកមកធ្វើការសាកសួរនាំនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២​នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង៥០នាទី មានករណីប្រទះឃើញសពស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលលេខ១ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានសភាពហើមស្អុយ និងមានចាក់សោខាងក្រៅ។

សមត្ថកិច្ចខណ្ឌដង្កាបានឲ្យដឹងថា ជនរងគ្រោះ(សព)ឈ្មោះ កង គា ហៅ អាឈី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខ​របរ​កម្មកររោងចក្រ មានស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីពិនិត្យកោសល្យវិច័យលើសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារថប់ដង្ហើម (ខ្ទប់មាត់ និងច្រមុះ)៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មានយកថវិកា១០០លានរៀលប្រមូលពីព្រឹត្តិការណ៍រត់ ដើម្បីមនុស្សធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កីឡា៣ ម៉ោង មុន

អនុប្រធាន​សហព័ន្ធ​កីឡា​ហាប់គីដូ៖​ លទ្ធផលកន្លង​ទៅ​នៅខ្វះចន្លោះ​ ប៉ុន្តែ​ជា​ការ​ជោគជ័យ​សម្រាប់​យើង​ថ្មី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចំនួន​អ្នកស្លាប់​កើន​ដល់​៥៣​នាក់​ក្នុង​ការ​វាយប្រហារ​​របស់​អាមេរិកលើក្រុមហ៊ូធី

សំរាម
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន

ធនាគារឯកជន
សន្តិសុខសង្គម៦ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម