Connect with us

សន្តិសុខសង្គម

ស្ត្រីម្នាក់​ឈប់​ម៉ូតូ​ចាំ​យក​លុយ​កូន​តុងទីន​ ត្រូវ​ចោរឆក់​ខ្សែក​បានសម្រេច​

បានផុស

នៅ

ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ខណៈ​ឈប់​ម៉ូតូ​អង្គុយ​ចាំ​យក​លុយ​កូន​តុងទីន​ ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ក្បែរ​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែក​បានសម្រេច​រួច​គេចខ្លួន​បា​ដោយ​សុ​វត្ថិភាព បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេ​លា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ឈ្មោះ​សា នី អាយុ​៣០​ជាង ស្នាក់នៅ​ម្ដុំ​ផ្សារ​សេន​ជូ​រី​ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ សម្ភារៈ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​យក​នោះ ខ្សែក​ផ្លាក​ទីន​មួយ​ខ្សែ តម្លៃ​៣០០​ដុល្លារ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុនពេល​កើត​ហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ចាំ​យក​លុយ​កូន​តុងទីន​បន្ទាប់មក ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​មក​ធ្វើសកម្មភាព​ឆក់​យក​ខ្សែក​បានសម្រេច​រួច​គេច​ខ្លួនបាត់​ដោយ​សុ​វត្ថិភាព។

ក្រោយ​កើត​ហេតុ​ជនរងគ្រោះ​​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​កា​កាប​ទី​១​ទេ ​ព្រោះ​គិតថា ​បាន​ត្រឹម​ដាក់ពាក្យ​បណ្តឹង​មិនដែល​ឃើ​ញ​ចាប់បាន​ចោរ​ម្តង​ណា​ផង​ហើយ​ក៏​ជិះ​ម៉ូតូ​ទៅផ្ទះ​វិញ​ទាំងអស់​សង្ឃឹម​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម