Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់តាមបណ្តឹងអាណាព្យាបាលក្មេងស្រីអាយុ១១ឆ្នាំពីបទរួមភេទ

បានផុស

នៅ

ខេត្តបាត់ដំបង​ ៖យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួនតាម​បណ្ដឹង​ក្រុម​គ្រួសារ​ក្មេង​ស្រី​ កាលពី​កាលពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ២០ ២២ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ត្រង់​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី ​ក្រោយពីបានលួងលោម​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​យក​ទៅ​រួមភេទ​បាន​សម្រេច​ជាបន្តបន្ទាប់ចំនួន​០២​លើក ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ វៀច តុលា ហៅ​ តុល អាយុ​ ២២​ឆ្នាំ នៅ​ភូមិ​​ចក​ធំ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​ ១១​ឆ្នាំ នៅ​ភូមិ​កកោះ ឃុំ​កកោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបញ្ជាក់​បន្តថា យុវជន​រូប​នេះ បាន​នាំ​ក្មេង​ស្រី​យក​ទៅ​រួម​ភេទ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​រហូត​បាន​សម្រេច​ចំនួន​ ០២​លើក​ ដោយលើកទី១ នៅ​យប់​ថ្ងៃ​ទី​០៦ ធ្នូ និង លើក​ទី​២ នៅ​យប់​ថ្ងៃ​ទី០៨ ខែធ្នូ​ ។ ហើយការ​ប្រព្រឹត្ត​លើក​ចុង​ក្រោយក៏ត្រូវបែកការ ដោយសារ​ក្រុមគ្រួសារក្មេងស្រីស៊ើប​ដឹង​រឿងរ៉ាវ ទើបអាណាព្យាបាលក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់ការ​យុវជន​រូប​នេះ​តាម​ច្បាប់​តែ​ម្ដង ​។

លោក ស គឹ​ម​ឡុ​ង អធិការស្រុកមោងឫស្សីបាន​ឲ្យដឹងថា បើ​តាម​យោងតាមចម្លើយ​បំភ្លឺ​របស់​ភាគី​ទាំង​០២”យុវជននិង ក្មេងស្រី” គឺ​ពួក​គេ​ហាក់​បាន​ព្រមព្រៀង​គ្នាក្នុងអន្លង់ស្នេហា មិន​មាន​នរណា​ចាប់បង្ខំ​នរណា​នោះទេ​ក្នុងការរួមភេទនោះ។ ប៉ុន្តែ​ក្រោយ​រឿង​នេះ​កើត​ឡើង​លើក​ទី​២ ក៏បាន​បែកធ្លាយ​ដល់​ក្រុម​គ្រួសារ ទើបអាណាព្យាបាលក្មេងស្រីប្តឹងមកសមត្ថកិច្វ ជួយអន្តរាគមន៍ ដោយសារ​តែ​ក្មេង​ស្រី​ទើប​មាន​អាយុ​ ១១​ឆ្នាំប៉ុណ្ណោះ ស្ថិត​ក្នុង​វ័យ​អនីតិជន​នៅឡើយ​។

លោក​អធិការ​បន្តថា ក្រោយ​សមត្ថកិច្ចបានឃាត់ខ្លួនសាកសួរយុវជន វៀច តុលា ហៅ តុល បាន​សារភាព​ថា ខ្លួនពិតជាបាន ប​បូល​នាង​យក​ទៅ​រួម​ភេទ​នៅផ្ទះ​របស់​ខ្លួន​ចំនួន​០២​ដង​មែន តែខ្លួនមិនបានបង្ខំនាងនោះទេ ។ ចំណែកចម្លើយរបស់ក្មេងស្រី ក៏​បាន​ផ្ដល់​ចម្លើយ​ប្រហាក់ប្រហែល​គ្នា​នឹង​ភាគី​ខាង​ប្រុស​ផងដែរ​។

បើទោះជាយ៉ាង​នេះក្ដី លោក ស គឹ​ម​ឡុ​ង បាន​បញ្ជាក់​ថា បើ​ផ្អែក​លើ​ផ្លូវច្បាប់​យុវជន​រូប​នេះត្រូវតែមានទោសកំហុសព្រោះតែ រួម​ភេទ​ជាមួយ​ អនីតិជន​ ដែល​មាន​អាយុ​ក្រោម​ ១៥​ឆ្នាំ​។ ហើយករណីនេះមន្ត្រីរបស់លោកបានរៀបចំរបាយការណ៍និងបញ្ជូន ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​ហើយ ដើម្បី​ចាត់ការ​បន្តតាមផ្លូវច្បាប់៕ ​សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម