Connect with us

សន្តិសុខសង្គម

មកដឹងទីតាំងធ្វើបុណ្យ និងពេលបូជា សពទារក រងគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរស្រវឹង

បានផុស

នៅ

តស៊ូបាន ១សប្ដាហ៍ ទីបំផុត ទារកដែលរងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា ដោយសារអ្នកបើកបរស្រវឹងនោះ បានលាចាកលោកនេះ កាលពីយប់មិញនេះហើយ។ ពិធីបុណ្យសពធ្វើនៅវត្ត និងមានរយៈពេលតែ១ថ្ងៃនេះគត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន ផល្លា ជា ប្រធានអង្គការ​មណ្ឌល​កុមារកំព្រា ​មែកឈើ និងជាអ្នកដែលខ្នះខ្នែងជួយ ទារកតូច​ តាំងពីមុនជួប ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា បានឱ្យដឹងនៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២នេះថា លោកបានរៀបចំធ្វើបុណ្យជាការជូនដំណើរទារកនោះជាលើកចុងក្រោយ ព្រមទាំងសូមអញ្ជើញសាធារណជនទាំងអស់ ដែលមានបំណងចង់ចូលរួមគោរពវិញ្ញាណក្ខន្ធទារកតូច។

លោកបានបញ្ជាក់បន្តថា៖ “ពុកម៉ែបងប្អូន អាចអញ្ជើញមកទីតាំងវត្ត ទួលសង្កែរ ដែលនៅជាប់ផ្សារសាំហាន់ ជាទីដែលយើងប្រារព្ធពិធីបុណ្យសពនៅទីនេះតែម្តង។ វត្តមានរបស់ពុកម៉ែបងប្អូនទាំងអស់ ពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ និងលើកទឹកចិត្តទៅដល់គ្រួសារសព ព្រមទាំងជាការចូលរួមចំណែកដាស់ស្មារតីដល់យើងទាំងអស់គ្នា ឱ្យគោរព ស្រឡាញ់ អាយុជីវិតអ្នកដទៃនៅលើដងវិថីនានា”។

លោក ផន ផល្លា បានឱ្យដឹងបន្ថែមថា កម្មវិធីបុណ្យ  នឹងចាប់ផ្តើមទទួលវត្តមានរបស់ពុកម៉ែបងប្អូនទាំងអស់ ចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៣រសៀល នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ ហើយនៅវេលាម៉ោង ៤រសៀល សពនឹងត្រូវបូជាតែម្តង។

លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ធ្លាប់បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រុមគ្រូពេទ្យបានខំជួយអស់ពីសមត្ថភាព មទាំងបានយកទៅបន្ទប់សង្គ្រោះបន្ទាន់កម្រិតខ្ពស់ ខំជួយ សង្គ្រោះ​ដោយម៉ាស៊ីនសប់ដង្ហើមរហូត ប៉ុន្តែទារកមានស្ថានភាពធ្ងន់ធ្ងរ ដោយក្រឡកខួរក្បាល ឈាមក្នុងខួរក្បាល ហើមខួរក្បាលធ្ងន់ធ្ងរបំផុត ហើយបែកថង់សួត ហើមសួតប៉ះទង្គិចខ្លាំង។

​​គួរបញ្ជាក់ថា កាលពីម៉ោង ២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២  រថយន្តមួយគ្រឿងម៉ាក LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូ ពេញទំហឹង បណ្តាលឱ្យទារក និងមនុស្សចាស់២នាក់ ខ្ទាត គ្រោះថ្នាក់ធ្ងន់ និងត្រូវជួយសង្គ្រោះបន្ទាន់។ ជនបង្កត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ។ ជនបង្ក បានបង់សំណង ២ ៥០០ ដុល្លារអាមេរិក។ ករណីនេះ ធ្វើ​ឱ្យ​មហាជន​រិះគន់​​ រហូតមានការប្ដឹងដល់ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច ហ៊ុន សែន ដើម្បីរកយុត្តិធម៌ពិតប្រាកដ​។ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ សែន ចំនួន ៤នាក់ បានចុះទៅជួបផ្ទាល់ក្រុមគ្រួសារជនរងគ្រោះ និងម្ដាយទារក ដើម្បី​ការពារ​តាមផ្លូវ​ច្បាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម