សន្តិសុខសង្គម
អាជ្ញាធរចុះហាមឃាត់ និងឲ្យមេការសំណង់ធ្វើកិច្ចសន្យា ករណីសាងសង់សំណង់របងអត់ច្បាប់បិទផ្លូវ
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅក្នុងភូមិទី ៧ សង្កាត់ខ្សាមនៅព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២២ នេះបានហួសចិត្ត និងមានការងឿងឆ្ងល់ជាខ្លាំង ចំពោះសកម្មភាពសាងសង់របងបិទផ្លូវសាធារណៈអត់ច្បាប់ នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ដែលកាលពីថ្ងៃទី១ ខែធ្នូ អាជ្ញាធរក្រុងដឹកនាំក្រុមការងារដែលមានសមាសភាពអាជ្ញាធរសង្កាត់ អាជ្ញាធរភូមិ មន្ត្រីជំនាញ និងសមត្ថកិច្ច បានចុះហាមឃាត់ការសាងសង់សំណង់ខាងលើនេះជាបណ្ដោះអាសន្នម្ដងរួចមកហើយ ដោយឱ្យម្ចាស់សំណង់ធ្វើច្បាប់ទម្លាប់សាងសង់ជាមុនសិន ទើបអនុញ្ញាតឱ្យធ្វើការ សាងសង់ជាបន្ត។

ប៉ុន្តែនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋបានឱ្យដឹងថា ដោយឃើញការសាងសង់សំណង់បិទផ្លូវ នៅតែបន្តធ្វើសកម្មភាពដដែលមកដល់ ថ្ងៃទី១៣ ខែធ្នូ នេះដដែលនេះ។ ដោយ ពួកគាត់ក៏បាត់ជំនឿទៅលើអាជ្ញាធរក្រុងក៏បានប្រមូលគ្នីគ្នាអ្នកមានលំនៅដ្ឋានក្នុងតំបន់នោះ ត្រៀមកង់ឡានជាច្រើន និងដបសាំងបម្រុងធ្វើ បាតុកម្មដើម្បីទាមទារឱ្យអាជ្ញាធរជួយរកដំណោះ ស្រាយជូនពួកគាត់។

តែសកម្មភាពនេះបានស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីពួកគាត់បានឃើញ អាជ្ញាធរ រួមនឹងកងកម្លាំងសមត្ថកិច្ចបានមកដល់ទីតាំងកើតហេតុ ហើយបាននាំខ្លួនមេការសំណង់ម្នាក់ យកទៅធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបានទាន់ពេល។

លោក ឈួរ ថន ចៅសង្កាត់ខ្សាម បានឲ្យដឹងថា បន្ទាប់ពីលោកទទួលបានសេចក្តីរាយការណ៍អំពីករណី ខាងលើនេះ លោកក៏បានរាយការណ៍ទៅអាជ្ញាធរក្រុង ដើម្បីមានវិធានការ។ បន្ទាប់មកលោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានចាត់ក្រុមការងាររបស់សាលាក្រុង ដោយមានការសហការជាមួយ ក្រុមប្រឹក្សាសង្កាត់ រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្សាម ចុះមកពិនិត្យដល់ទីតាំងខាង លើនេះម្តងទៀតដើម្បីអនុវត្តនីតិវិធី។ លោកបានបញ្ជាក់ទៀតថា ផ្លូវនេះគឺ ជាផ្លូវសាធារណៈរបស់រដ្ឋពិតប្រាកដមិនអាចបុគ្គលណារំលោភបំពានបាននោះឡើយ។

ករណីខាងលើនេះ លោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង ដែលជាអ្នកទប់ស្កាត់សកម្មភាពឲ្យដឹងថា ករណីនេះ កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោកបានចុះមកហាមឃាត់និងធ្វើកិច្ចសន្យាដោយបញ្ឈប់ការសាងសង់ជាបណ្ដោះអាសន្ន និងបានឲ្យម្ចាស់សណង់ខាងលើនេះ ទៅធ្វើច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវទើបអនុញ្ញាតឱ្យធ្វើការសាងសង់បន្ត។ តែម្ចាស់សំណង់មិនស្ដាប់ ចំណែកជាងសំណង់ក៏អត់បានចូលរួមផ្តិតមេដៃក្នុងកិច្ចសន្យានោះទេ តែលោកក៏បានហាមឱ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្ន បើសិននៅតែបន្តធ្វើ លោកនឹងមកដកហូតយកសម្ភារៈសំណង់។

លោកបានបន្តថា ថ្ងៃនេះបន្ទាប់ពីទទួលព័ត៌មានថា សំណង់មួយនេះមិនស្ដាប់ការណែនាំរបស់អាជ្ញាធរនៅតែបន្តសាងសង់ លោកអភិបាលក្រុងកំពង់ឆ្នាំងក៏បានបញ្ជាដឹកនាំក្រុមការងារ និងកងកម្លាំងចុះមកហាមឃាត់ម្តងទៀត និងបាននាំយកមេជាងសំណង់ម្នាក់ទៅធ្វើកិច្ចសន្យាដើម្បីឲ្យផ្អាកការសាងសង់សំណង់នេះជាបណ្ដោះអាសន្នឲ្យបាន បើនៅតែចចេសរឹងរូស លោកនឹងដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះមកដកហូតសម្ភារៈសំណង់ដើម្បីចំណាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ឈៀង ថារិទ្ធ








-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ