Connect with us

សន្តិសុខសង្គម

រថយន្ត​ស្ទូច​បួង​ចង្កូត​ជ្រុល​បុក​ចូល​ផ្ទះ​លក់​គ្រឿង​សមុទ្រ​ និង ​គ្រឿងក្រអូប​របួស​បុរស​ម្នាក់

បានផុស

នៅ

ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រ​ងរ​បួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខណៈ​កំពុង​អង្គុយ​លក់​គ្រឿង​សមុទ្រ​មុខ​ផ្ទះ​ត្រូវ​រថយន្ត​ស្ទូច​បើក​លឿន​បួង​ចង្កូត​ជ្រុល​បុក​កំរោល​និង​បន្ត​បុក​ចូល​គ្រឿងក្រអូប​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​ភូមិ​ត្រពាំង​ក្រសាំង​សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល​។ រងគ្រោះ​ឈ្មោះ ហាក់ លី ឆ្នាំ​អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ភូមិ​កើត​ហេតុ​ខាង​លើ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​ស្ទូច​ពណ៌ លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-1526 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏​បួង​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​បុក​ចូល​ផ្ទះ​លក់​គ្រឿង​សមុទ្រ​និង​ផ្ទះ​លក់​គ្រឿងក្រអូប​រង​ការខូចខាត​យ៉ាង​ដំណំ​ រួម​ទាំង​បុរស​ម្នាក់​កំពុង​អង្គុយ​លក់​គ្រឿង​សមុទ្រ​រង​បួស​ធ្ងន់​។

ក្រោយ​កើត​ហេតុ​ប្រជាពលរដ្ឋ​ឃាត់​តៃកុង​រថយន្ត​ប្រគល់​ជូន​សមត្ថកិច្ច​រង​ចាំ​ធ្វើការ​សម្របសម្រួល​ជាមួយ​ម្ចាស់ផ្ទះ​៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ទីបំផុត​ ត្រាំ​និង​​ពូទី​ន​ឆ្លងឆ្លើយ​តាមទូរស័ព្ទ​៩០​នាទីលើក​ដំបូង​បំបែក​ភាពទល់ច្រក​​ក្នុងសង្គ្រាម​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៩ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ជ័យ ចាប
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម