សន្តិសុខសង្គម
ស្ត្រីចំណាស់ម្នាក់ ដែលអាជ្ញាធរអះអាងស្លាប់ក្នុងបន្ទប់ទឹកពេលក្រុមគ្រូពេទ្យមកកោសល្យវិច័យបែរជាដឹងខ្លួនរស់ឡើងវិញ
ភ្នំពេញ ៖ រឿងដែលចំណែកមួយបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា ស្ត្រីវ័យចំណាស់ម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ទឹកចំណែកសត្វឆ្កែចំនួន២ទៀតងាប់ក្នុងផ្ទះសភាពស្អុយរលួយតែពេលក្រុមគ្រូពេទ្យមកកោសល្យវិច័យបែរជាស្ត្រីរងគ្រោះដឹងខ្លួនឡើងវិញ ទើបបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះសុខ វណ្ណា ភេទស្រីអាយុ៧០ឆ្នាំ គ្មានបងប្អូន ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា អំឡុងកាលពី១សប្តាហ៍កន្លងផុតទៅគាត់ខលមកជនរងគ្រោះដែរចូលតែគ្មានអ្នកលើករហូតមកដល់ថ្ងៃកើតហេតុគាត់ក៏បានមកមើលឃើញចាក់សោជាប់ខាងក្នុងនិងមានក្លិនស្អុយទើបសង្ស័យក៏វាយសោចូលទៅមើលឃើញសត្វឆ្កែ២ក្បាល ងាប់ពេលគាត់ចូលទៅមើលក្នុងបន្ទប់ទឹកក៏ឃើញជនរងគ្រោះដេកដួលដោយស្មានតែស្លាប់ទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។

បន្ទាប់មកអាជ្ញាធរ មេភូមិ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បញ្ជាក់ថាជនរងគ្រោះស្លាប់ដែរ ទើបរាយការណ៍ទៅជំនាញកោសល្យវិច័យក្រុងមកពិនិត្យខណៈជំនាញក្រុមគ្រូពេទ្យមកកោសល្យវិច័យស្រាប់តែជនរងគ្រោះដឹងខ្លួនឡើងវិញដោយមិនទាន់ស្លាប់នោះទេ។ បន្ទាប់មកក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះ៕
ដោយ ៖ សុខា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ