សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិចិន ៤នាក់ និងខ្មែរម្នាក់ សង្ស័យពាក់ព័ន្ធករណីរកឃើញគ្រាប់បែកមួយគ្រាប់ នៅមុខណាហ្គាវើលដ៍
សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ៤នាក់ និងជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែកមួយគ្រាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីព្រឹកព្រលឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់នោះ នៅវេលាម៉ោង ៧ និង ៣០នាទី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ត្រង់ចំណុចផ្ទះលេខ ១៩ បុរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង ៥នាក់នោះ រួមមាន៖
ទី១៖ ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន (អ្នកបើករថយន្ត)។
ទី២៖ ឈ្មោះ TU LINAN ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន។
ទី៣៖ ឈ្មោះ YANG YUDONG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន។
ទី៤៖ ឈ្មោះ CHEN DI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន។
ទី៥៖ ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ។

ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន៖ រថយន្ត ១គ្រឿងម៉ាក LANG ROVER DEFENDER ពណ៌ស្លែ សេរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ កម្ពុជា-LC.9888។ ក្រោយពីឃាត់ខ្លួនបានជនសង្ស័យទាំង ៥នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាត់ការបន្តតាមច្បាប់។

គួររំលឹកថា កាលពីព្រឹកព្រលឹម ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ មានការប្រទះឃើញគ្រាប់បែកបង្កៃមួយគ្រាប់ ដែលប្រឡាក់ដោយនំខេក នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ជាអ្នកប្រទះឃើញគ្រាប់បែក នៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។ បន្ទាប់មក ក៏បានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ ហើយក៏បានប្តឹងបន្តទៅកាន់នគរ បាល។ បន្ទាប់មកទៀត មន្ត្រីជំនាញ ក៏បានរៀបចំបំផ្ទុះចោលនៅនឹងកន្លែងតែម្ដង។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអះអាថា ជនបង្កៃគ្រាប់បែក គឺជាជនជាតិចិន ហើយករណីនេះ មិនមែនរឿងនយោបាយ ឬភេរវកម្មអ្វីនោះទេ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ