Connect with us

សន្តិសុខសង្គម

ករណី​បាត់​ខ្លួន​យុវជន​​​​​ម្នាក់​​​លើ​ខ្នង​ភ្នំ​គិរីរម្យ​ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​​ហើយ​

បានផុស

នៅ

​ករណី​បាត់​ខ្លួន​​យុវជន​​ម្នាក់​ជា​សមាជិក​កីឡាករ​ប្រណាំង​កង់ ​នៅ​លើ​ខ្នង​ភ្នំ​គិរីរម្យ​បង្ក​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​រហូត​ដល់​​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​ ​កម្លាំង​សមត្ថកិច្ច​ នៃ​អធិការ​នគរបាល​ស្រុក​ភ្នំ​ស្រួច​បាន​រុក​រក​ប្រទះ​វិញ​ ដោយ​មិន​​មាន​​គ្រោះ​ថ្នាក់​អ្វី​ឡើយ​។​

មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច ​បាន​ប្រាប់ឱ្យ​ដឹង​ថា ​​យុវជន​​​ឈ្មោះ ​ណៃរ៉ា ប្រាសិដ្ឋ អាយុ ១៤ឆ្នាំ ដែល​បាន​​បាត់​ខ្លួន​​កាល​ពីថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ខណៈ​ពេល​ដែល​កំពុង​ប្រណាំង​កង់​ នៅ​ចំណុច​ប៉េ​សេ​ស្ថិត​ក្នុង​ភូមិថ្មី (ឧទ្យានជាតិ​គិរីរម្យ​) ​ឃុំ​ចំបក់ ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២នេះ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការនគរបាល​ស្រុក​ភ្នំស្រួច បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៥:០០នាទី សមត្ថកិច្ច​បាន​ទទួលពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋឈ្មោះ ស្រី សូម៉ាលី ភេទស្រី អាយុ ៣៥ឆ្នាំ មាន​ទីលំនៅ​ផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថា​កូន​ប្រុស​របស់​គាត់​ឈ្មោះ ​ណៃរ៉ា ប្រាសិដ្ឋ អាយុ ១៤ឆ្នាំ រស់​នៅ​ក្នុងបន្ទុក ជា​បេក្ខជន​ប្រណាំងកង់ បាន​បាត់​ខ្លួន ​ខណៈ​ពេល​ដែល​កំពុង​ប្រណាំងកង់ នៅចំណុច​ប៉េសេ​ស្ថិតក្នុងភូមិថ្មី (ឧទ្យានជាតិ​គិរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​បន្ត​ទៀតថា ​ក្រោយ​ពី​ទទួល​បាន​បណ្តឹងពីអាណាព្យាបាល ក្នុងករណីខាងលើ​សមត្ថកិច្ច​បាន​ចុះ​​ទៅ​ដល់​កន្លែង​កើត​ហេតុ ដើម្បី​រុក​រក​ជនរងគ្រោះ​ និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ​។ ប៉ូលិស​បញ្ជាក់​ថា ​ក្នុង​ប្រតិបត្តិការ​ស្វែង​​រក​យុវជន​ឈ្មោះ ណៃរ៉ា ប្រាសិដ្ឋ ជា​កីឡាករ​ប្រណាំង​កង់​ ដែល​បាត់​ខ្លួន​លើ​ខ្នង​ភ្នំ​គិរីរម្យ​ពេញ​មួយ​យប់​លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ក៏​ប្រទះ​ឃើញ​នៅ​ម្តុំ​តំបន់​យាយ​ម៉ៅ​ពេជ្រនិល​ ដោយ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​ និង​កំពុង​នាំ​មក​កាន់​អធិការដ្ឋាន​ដើម្បី​សាក​សួរ​ព័ត៌មាន​បន្ថែម​។

នៅក្នុងដំណើរបាត់ខ្លួននេះ យុវជន ណៃរ៉ា ប្រាសិដ្ឋ បានរៀបរាប់ប្រាប់សមត្ថកិច្ច នៅលើរថយន្ត ពេលដែលកំពុង​ធ្វើដំណើរ​ត្រឡប់​មកវិញថា នៅពេលប្រកូតកង់របស់គេ ខូចច្រវ៉ាក់ក៏ឈប់ឱ្យក្រុមការងារប្រចាំការគោល​ដៅជួយជួសជុល រួចក៏បន្តដំណើរទៅមុខ ដល់ផ្លូវបំបែកជាពីរ ក៏វង្វេងផ្លូវ។ ប្រាសិដ្ឋ បានរៀបរាប់ទៀតថា ក្រោយវង្វេងផ្លូវ រូបគេក៏បាន​បន្តដំណើរឆ្ងាយទៅៗ ឆ្លងកាត់ជ្រោះចំនួន ៥ ដោយមិនមានអាហារសម្រាប់បរិភោគពេញមួយយប់។ ទម្រាំសមត្ថកិច្ច​រកឃើញ ប្រាសិដ្ឋ បានបោះបង់កង់របស់គេចោល នៅកណ្តាលព្រៃ ដោយមិនចាំទីតាំងនោះទេ។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ កីឡាករ ណៃរ៉ា ប្រាសិដ្ឋ មានសុវត្ថិភាពហើយ៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម