Connect with us

សន្តិសុខសង្គម

ក្រុមចោរលួចគោពលរដ្ឋចំនួន ៦ ក្បាល ទៅដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច

បានផុស

នៅ

សត្វ​គោ​ធំៗ​ចំនួន ៦ ក្បាល ចំណោម​គោ​ទាំង ១០ ក្បាល ដែល​ពលរដ្ឋ​ចង​ក្នុង​ចម្ការ ត្រូវ​បាន​ក្រុម​ចោរ​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​គោ​ដេក​លង់លក់​ក្នុង​ដំណេក​មួយ​ភាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ២ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០២២ ចំណុច​ក្នុង​ដីចម្ការ​មួយ​កន្លែង ឆ្ងាយ​ពី​ភូមិ ស្ថិត​នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

តាម​ការ​បំភ្លឺ​ពី​ម្ចាស់​គោ​ឈ្មោះ ហយ រឿន ភេទ​ប្រុស អាយុ ៥១ ឆ្នាំ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​សត្វ​គោ​ចំនួន ១០ ក្បាល ដែល​គាត់​យក​ទៅ​ចង​ជុំ​គ្នា​មួយ​កន្លែង នៅ​ក្នុង​ចម្ការ​នោះ ត្រូវ​ក្រុម​ចោរ​លួច​ដឹក​យក​គោ​ធំៗ​អស់​ចំនួន ៦ ក្បាល ពេល​លោក​ដេក​លង់លក់​មួយ​ភាំង។

លោក​បាន​បន្ត​ថា លោក​ឃើញ​ស្នាម​ដាន​ជើងគោ​ដែល​ក្រុម​ចោរ​បាន​ដឹក​ចេញពី​ចម្ការ សំដៅ​ទៅ​ផ្លូវ​ជាតិ ទំនង​មាន​រថយន្ត​ឈប់​រង់ចាំ​ដឹក​នៅ​ទីនោះ ហើយ​ក្រុម​ចោរ​ក៏​ទំនង​ជា​មាន​គ្នា​ច្រើន​ផង​ដែរ ទើប​អាច​ធ្វើ​រឿង​នេះ​ទៅ​បាន​បែបនេះ។

ដោយឡែក​លោក បូ បុល នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បួរ បាន​បញ្ជាក់​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ថា នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​ក្រុម​ចោរហារយ​នាំគ្នា​ចេញ​លួច​គោ​ទាំង​ហ្វូងៗ ដឹក​តាម​រថយន្ត​យ៉ាង​នេះ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​ហើយ។

ករណី​នេះ​ដែរ កាលពី​ប៉ុន្មាន​ខែ​មុន ក្រុម​ចោរ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ ក៏បាន​នាំគ្នា​បើក​រថយន្ត​ទៅ​លួច​ដឹក​សត្វ​ក្របី​អ្នកភូមិ​ចំនួន ៤ ក្បាល ចេញ​ពី​ក្នុង​ក្រោល​ដោយ​សុវត្ថិភាព​ដែរ នៅ ស្រុក​បាណន់ ប៉ុន្តែ​ហាក់​មិន​រំខាន​ដល់​សមត្ថកិច្ច​ណាមួយ​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៥ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៦ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម