Connect with us

សន្តិសុខសង្គម

ជាតិ​ថៃ​៧​នាក់​ចាញ់បោក​មេខ្យល់ ​ត្រូវ​នគរបាល​អន្តោប្រវេសន៍​កម្ពុជា​ប្រគល់​អោយ​នគរបាល​អន្តោប្រវេសន៍​ថៃ

បានផុស

នៅ

ប៉ោយប៉ែត​ ៖ ជនជាតិ​ថៃ​ចំនួន​៧​រូប​ចាញ់បោក​មេខ្យល់​យក​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវបាន​លោក​វរសេនីយ៍ឯក ជួន សារី តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ធ្វើការ​ប្រគល់​អោយ​ទៅ​នគរបាល​អន្តោប្រវេសន៍​ថៃ​កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ជួន សារី តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍​នគរបាល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បានអោយដឹងថា​ ជនជាតិ​ថៃ​ទាំង​៧​នាក់​មាន​ស្រី​៥​នាក់ ដែល​ត្រូវបាន​ចាញ់បោក​មេខ្យល់​នាំយកមក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា បាន​ប្រគល់​ជូនទៅ​លោក​វរសេនីយ៍ឯក រុង ថង​មន្ត (ROONG THONGMON) នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ថៃ​ប្រចាំខេត្ត​ស្រះកែវ​។​

ការ​ប្រគល់​ជនជាតិ​ថៃ​ទាំង​៧​នាក់​ខាងលើ​ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា បាន​ចេញ​កំណត់​ទូត​ជូន​ជនជាតិ​ថៃ​ទាំង​៧​រូប​នោះ អោយ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់ខ្លួន​វិញ​។

សូម​បញ្ជាក់​ថា​ ជា​បន្តបន្ទាប់​ជនជាតិ​ថៃ​ជាច្រើន​នាក់​តែង​ចាញ់​បោក​មេខ្យល់​មក​ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា ​ហើយក៏​ត្រូវ​បាន​រកឃើញ​ឃាត់​បញ្ជូន​ទៅ​ថៃ​វិញ​តាម​ច្រក​អ​ន្តរជាតិ​ប៉ោយប៉ែត៕

ដោយ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម