សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៩នាក់បន្តបន្ទាប់ជាមុខសញ្ញាចោរឆក់ ប្លន់យ៉ាងសកម្ម
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌកំបូល សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការស្រាវជ្រាវ តាមបែកសម្បុកចោរឆក់ លួច យ៉ាងសកម្ម ដែលសង្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន៩នាក់ វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សកម្មភាពប្រព្រឹត្តល្មើស ឆក់ លួច ធាក់ វាយ ប្លន់យកម៉ូតូ ហើយត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ តាមចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលជនសង្ស័យចេញទៅផឹកស៊ីក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបន្ថែមមួយសម្បុក ចំនួន៥នាក់ទៀត ដែលសំងំលាក់ខ្លួននៅក្នុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយដកហូតបានម៉ូតូចំនួន៣គ្រឿង។

ក្រោយពីស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យចំនួន៩នាក់បន្តបន្ទាប់ សមត្ថកិច្ចនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៅផ្នែកជំនាញខណ្ឌកំបូល៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?