Connect with us

សន្តិសុខសង្គម

បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធ ០៤ ករណី ឃាត់ខ្លួនជនសង្ស័យ ០៩ នាក់

បានផុស

នៅ

កម្លាំង​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​បំបែកសំណុំរឿង​ប្លន់​ម៉ូតូ​ប្រដាប់​អាវុធ​ចំនួន ០៤ ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០៩ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​បំបែកសំណុំរឿង​ប្លន់​ម៉ូតូ​ប្រដាប់​អាវុធ​ចំនួន ០៤ ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០៩ នាក់។

ប្រតិបត្តិការ​រយៈពេល ០៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៩ រហូតដល់​ថ្ងៃ​ទី ២១ ខែ​ធ្នូ ឆ្នាំ ២០២២ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​លោក​ឧត្ដមសេនីយ៍​ទោ សុង លី ស្នងការ​រង ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​ឈាន​ដល់​បំបែកសំណុំរឿង​ប្លន់​ម៉ូតូ​ប្រដាប់​អាវុធ​ចំនួន ០៤ ករណី ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០៩ នាក់ នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កំបូល ដែល​ធ្វើ​សកម្មភាព​ដោយ​ជិះ​ម៉ូតូ​ដេញ​តាម​ម៉ូតូ​ជនរងគ្រោះ​តាម​ផ្លូវ​សាធារណៈ​មាន​សភាព​ស្ងាត់ជ្រងំ ហើយ​ពួកវា​យក​កាំភ្លើងខ្លី​ភ្ជង់​ជនរងគ្រោះ​ឲ្យ​ឈប់​ម៉ូតូ ហើយ​ធាក់​ផ្ដួល​ម៉ូតូ ក៏​វាយ​ជនរងគ្រោះ​ដោយ​កាំភ្លើង ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់។

ជនសង្ស័យ​ទាំង ៩ នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន ៖

១-ឈ្មោះ ជា ដា​រ៉ូ ភេទ​ប្រុស មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​ភូមិ​ផ្សារ​អង្គ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។

២-ឈ្មោះ យុន វិសាល ហៅ​ប៉េ ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល។

៣-ឈ្មោះ រៀម ចាន់ ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ភូមិ ៦ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

៤-ឈ្មោះ ស្រៀ​ង វណ្ណៈ ហៅ​ម៉ៅ ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ភូមិ ៦ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

៥-ឈ្មោះ ទិ​ត្យ វីឡា ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ ៣ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

៦-ឈ្មោះ សុខ ទៀង ដា​វីដ ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ភូមិ ៣ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រើប្រាស់​គ្រឿងញៀន។

៧-ឈ្មោះ សម្បត្តិ ដា ហៅ​ឆាង ភេទ​ប្រុស មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

៨-ឈ្មោះ ឈឹង គឹម​ឆន ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ។

៩-ឈ្មោះ អុន សំអុល ហៅ​ខ្លី ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ​អំបិល សង្កាត់​កំបូល ខណ្ឌ​កំបូល។

ចំពោះ​ជនសង្ស័យ​ទាំងអស់ និង​វត្ថុតាង កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម