សន្តិសុខសង្គម
ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោះលែងម្ចាស់ទូកនេសាទ៣គ្រឿងវិញហើយ បន្ទាប់ពីពិន័យអន្តរកាលក្នុងមួយគ្រឿង១លាន៥០ម៉ឺនរៀល
លោក តាត សីហៈ នាយសង្កាត់នេសាទកំពង់ឆ្នាំង នៃខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូ នេះបានឲ្យដឹងថា កាណូតអូសនាមសម័យ៣គ្រឿងដែលសមត្ថកិច្ចចាប់បានកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ត្រូវបានធ្វើការផាកពិន័យអន្តរការរួចហើយ និងនៅល្ងាចថ្ងៃទី២១ ក្រោយពីពួកគេបានបង់ថវិកាផាកពិន័យអន្តការរួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យវិលទៅកាន់លំនៅឋានវិញ។

មន្ត្រីជលផលរូបនេះបានបញ្ជាក់ឲ្យដឹងថា កំហុសឆ្គងរបស់កាណូតអូសនាមសម័យទាំងបីគ្រឿងខាងលើនេះ គឺ៣គ្រឿង នៅខេត្តកណ្ដាល មានលិខិតអនុញ្ញាតពីរដ្ឋបាលជលផលខេត្តកណ្ដាល ឲ្យធ្វើការនេសាទក្នុងភូមិសាស្ត្រខេត្តកណ្ដាល តែពួកគេពន្លាតដែននេសាទរហូតដល់ខេត្តកំពង់ឆ្នាំង គឺខុសភូមិសាស្ត្រនេសាទ ។ ចំណុចទី២ ខុសបច្ចេកទេស គឺម៉ាស៊ីនក្នុងច្បាប់ឲ្យប្រើម៉ាស៊ីនកម្លាំង១០សេះ ប៉ុន្តែពួកគេប្រើម៉ាស៊ីនអូសកម្លាំង២៤សេះ ចំពោះក្រឡាសាច់អួនអូសគឺប្រើប្រាស់ត្រឹមត្រូវស្របច្បាប់។

ករណីកំហុសឆ្គងខាងលើនេះ រដ្ឋបាលជលផលកំពង់ឆ្នាំងបានផាកពិន័យអន្តរការក្នុងមួយគ្រឿងៗ ១លាន ៥០ម៉ឺនរៀល បង់ចូលថវិកាជាតិ ហើយពួកគេក៏បានយល់ព្រមបង់ការផាកពិន័យអន្តរការតាមផ្លូវច្បាប់ ទើបសមត្ថកិច្ចយើងធ្វើការដោះលែងវិញ៕
អត្ថបទ៖ ឈៀងថារិទ្ធ





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត