សន្តិសុខសង្គម
ក្មេងប្រុសជាបងប្អូនបង្កើត និងជីដូនមួយ៣នាក់ លង់ទឹកស្លាប់ក្នុងពេលតែមួយ
ក្មេងប្រុសដែលមាន២នាក់ជាបងប្អូនបង្កេីត និងម្នាក់ទៀតជាជីដូនមួយនឹងគ្នាបានស្លាប់បាត់បង់ជីវិតក្នុងត្រពាំងទឹកក្បែរផ្ទះក្នុងពេលជាមួយគ្នាគួរសង្វេគ។

ហេតុការណ៍នេះ កេីតឡេីងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ក្មេងប្រុសទី១ឈ្មោះ រីន នេន អាយុ៥ឆ្នាំ និងទី២ ឈ្មោះ រីន នន់ អាយុ៤ឆ្នាំ ដែលមានម្តាយឈ្មោះ កែប សារី អាយុ២៣ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ។ ដោយឡែកក្មេងរងគ្រោះម្នាក់ទៀត ឈ្មោះ កប វ៉ាន់ដេត អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ចិន ឌឿន ម្ដាយឈ្មោះ ម៉ៅ រុណ ទីលំនៅភូមិកើតហេតុខាងលើ។

ក្រោយកើតហេតុអាជ្ញាធរភូមិ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់រកាក្រៅ បានចុះដល់ទីតាំងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ តែជាអកុសល ក្មេងប្រុសទាំង៣នាក់ខាងលើបានស្លាប់បាត់បង់អាយុជីវិតរួចបាត់ហើយ។
បច្ចុប្បន្នសពក្មេងប្រុសទាំង៣នាក់ ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វីរៈ



-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល