សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង និងរាលដាលខូចខាត៣ល្វែងជាប់គ្នា
យោងតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្ទះពលរដ្ឋមួយខ្នងធ្វើអំពីឈើប្រក់សង្ក័សី ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និងរាលដាលខូចខាត៣ល្វែងជាប់គ្នាផ្សេងទៀត កាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សិ្ថតនៅចំណុចផ្ទះលេខ១៧១ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

របាការណ៍បញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ០៨ម៉ែត្រ x ២៥ម៉ែត្រ ដោយឡែកមូលហេតុកម្លាំងជំនាញកំពុងស្រាវជ្រាវ។
សមត្ថកិច្ចបន្ថែមថា អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុងនៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ ៤២ឡាន ស្មើរនឹង ១៦៨ម៉ែត្រគូប និងរថយន្តជំនួយមកពីរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ០៦ម៉ែត្រគូប៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ