Connect with us

សន្តិសុខសង្គម

គ.ប.ផ.ក​ បង្រ្កាបទីតាំងផលិតស្តុកទុក និងចែកចាយឡេក្លែងក្លាយពីថៃ ច្រើនតោន

បានផុស

នៅ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)  បានបើកប្រតិបត្តិការបង្រ្កាបទីតាំង នាំចូល ផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាង (ឡេ) ក្លែងក្លាយ ម៉ាក BLACK SHEEP BODY LOTION ដែលជាផលិតផលរបស់ប្រទេសថៃ។ ផលិតផលក្លែងក្លាយទាំងនេះត្រូវបានគេលួចផលិត ដោយយកវត្ថុធាតុដើមដូចជា ផលិតផលឱសថ និងគ្រឿងសម្អាងក្លែងក្លាយ មកលាយផ្សំបញ្ចូលគ្នា ដើម្បីផលិតកែច្នៃគុណភាពផលិតផលគ្រឿងសម្អាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការចុះបង្ក្រាបទីតាំង នាំចូល ផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាងក្លែងក្លាយ នៅរសៀលថ្ងៃទី២៦ ខែធ្នូនេះ នៅទីស្តីការ ក្រសួងមហាផ្ទៃ នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានប្រសាសន៍ថា ការបង្រ្កាបទីតាំង នាំចូល ផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាង (ឡេ) ក្លែងក្លាយ នេះ កម្លាំងចម្រុះ របស់គណៈកម្មាធិការ (គ.ប.ធ.ក.) បានរកឃើញ ផលិតផលគ្រឿងសម្អាងជាច្រើនតោន ដែលមានទីតាំងនៅ បុរីពិភពថ្មី កំបូល៣ ផ្ទះលេខ៦២ ៦៣ និង ៦៤ ផ្លូវលេខ៨ ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា បន្តថា ជាលទ្ធផលនៃក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះ បានរកឃើញ៖

១. លួចផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាង (ឡេ) ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ គ្មានបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

២. លួចក្លែងបន្លំប្រភព នៃការផលិតឡេម៉ាក BLACK SHEEP BODY LOTION ជាផលិតផលរបស់ប្រទេសថៃ ដែលលួចផលិត ដោយយកវត្ថុធាតុដើមដូចជា ផលិតផលឱសថ និងគ្រឿងសម្អាងក្លែងក្លាយ មកលាយផ្សំបញ្ចូលគ្នា ដើម្បីផលិតកែច្នៃគុណភាពផលិតផលគ្រឿងសម្អាង (ឡេ) ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ ដែលខុសពីផលិតផលពិត (ទំនិញសុទ្ធ) ម៉ាក (BLACK SHEEP-BODY LOTION (ឡេ) ដែលបានផលិតនៅប្រទេសថៃ។

៣. លួចប្រើប្រាស់បុគ្គលិកចំនួន ២៣ នាក់ ដែលក្នុងចំណោមបុគ្គលិកទាំងនោះ មានបុគ្គលិកមួយចំនួនជាអនីតិជនមិនទាន់គ្រប់អាយុ ក្នុងការបម្រើការងារដែលខុសនឹងច្បាប់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា បានបន្តទៀតថា ដោយឃើញថាទីតាំងប្រព្រឹត្តខុសច្បាប់នេះ មិនអនុលោមតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអាជ្ញាសម្រេចឱ្យបិទទីតាំង ដោយផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលា ដំបូងខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា អំពាវនាវដល់សាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងបញ្ចប់រាល់ការទិញផលិតផលឡែក្លែងក្លាយម៉ាក BLACK SHEEP, BODY LOTION ពីបណ្ដាញសង្គមហ្វេសប៊ុក (Facobook) ទាំងនេះ៖ ១. Facebook Account៖ Bella, ២. Facebook Page៖ ប្រេន Black Sheep (Cao Bella) និង ៣. Facebook Page លេចៀម Back Sheep បានផ្សព្វផ្សាយ និងលក់ចែកចាយ ផលិតផលម៉ាកក្លែងក្លាយខាងលើ ដែលអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់សុខភាពអ្នកប្រើប្រាស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ​
សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២៣ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

កម្មការិនី
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

Sokha Hotels

ព័ត៌មានពេញនិយម