Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនអ្នកចេញសែកអត់លុយ បញ្ជូនឡើងតុលាការ

បានផុស

នៅ

បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ចាប់​បញ្ជូន​ខ្លួន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​បទល្មើស មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន (ចេញ​សែក​អត់​លុយ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ឈ្មោះ ជុំ សាវឿន ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ ស្នាក់នៅ​ផ្ទះ​លេខ ៦៩ ផ្លូវ E បុរី​ឈូក​វ៉ា ១ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ព្រែក​ព្នៅ។

ឈ្មោះ ជុំ សាវឿន ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ ២០២២ តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​លេខ ៥៦៤ អយក ចុះ​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២២ របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ឈ្មោះ ជុំ វន ភេទ​ប្រុស ជា​ថៅកែ​ការ៉ាស់​ជួសជុល​រថយន្ត​ក្នុង​ខណ្ឌ​ទួលគោក។

យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ជុំ វន បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ០៥ ខែ​កក្កដា ឆ្នាំ ២០២១ ឈ្មោះ ជុំ សាវឿន បាន​សុំ​ខ្ចី​ប្រាក់​ខ្លួន​ចំនួន ១២ ០០០ ដុល្លារ ដើម្បី​ពង្រីក​មុខរបរ ហើយ​ខ្លួន​ក៏​ឲ្យ​ខ្ចី ដោយសារ​ធ្លាប់​ស្គាល់​រាប់អាន​គ្នា។ លុះ​ដល់​ថ្ងៃ​កំណត់​ត្រូវ​សង​ប្រាក់ ឈ្មោះ ជុំ សាវឿន បាន​ចេញ​សែក​សន្លឹក គឺ​លេខ ២២២៤៤៧ ចុះ​ថ្ងៃ​ទី ០៥ ខែ​សីហា ឆ្នាំ ២០២១ របស់​ធនាគារ ABA មាន​ទឹក​ប្រាក់​ចំនួន ៦ ០០០ ដុល្លារ និង​មួយ​សន្លឹក​ទៀត​លេខ ២២២៤៤៨ មាន​ប្រាក់​ចំនួន ៦ ០០០ ដុល្លារ​ទៀត។ លុះ​ដល់​ថ្ងៃ​បើក​ប្រាក់ ស្រាប់តែ​ខាង​ធនាគារ​ប្រាប់​ថា សែក​នោះ​អត់​លុយ​មួយ​រៀល​ទេ បើក​មិន​បាន។ ពេលនោះ​ខ្លួន​បាន​ស្វែងរក​ឈ្មោះ ជុំ សាវឿន ដើម្បី​ដោះស្រាយ​គ្នា ប៉ុន្តែ​ជន​នេះ​គេចខ្លួន​រហូត​មក ទើប​ប្ដឹង​មក​សមត្ថកិច្ច​តែម្ដង។

ចំណែក​ឈ្មោះ ជុំ សាវឿន បាន​ឆ្លើយ​ថា កាលពី​ឆ្នាំ ២០២១ ខ្លួន និង​ប្រពន្ធ​ឈ្មោះ សឿន ចាន់ណា បាន​យក​រថយន្ត​ម៉ាក​អូ​ឌី ផលិត​ឆ្នាំ ២០១១ ពណ៌​សូកូឡា ទៅ​បញ្ចាំ ឈ្មោះ ជុំ វន យក​ប្រាក់​ចំនួន​១២ ០០០ ដុល្លារ ដើម្បី​រកស៊ី។ ក្រោយមក​ដោយ​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ ខ្លួន​ក៏បាន​ចេញមុខ​សុំ​លួស​យក​រថយន្ត​មក​ប្រើ​សិន ដោយ​ខ្លួន​ជា​អ្នក​ចេញ​លុយ​ចំនួន ១២ ០០០ ដុល្លារ សង​ជួស​ប្រពន្ធ តែ​មិន​ទាន់​បាន​សង​ទេ ដោយ​ចេញ​សែក ២ សន្លឹក ទុក​តម្កល់​ធានា​ប្រាក់​បំណុល។ ក្រោយមក​នៅ​ចុង ឆ្នាំ ២០២១ ខ្លួន​បាន​សង​ប្រាក់​ជា​បន្តបន្ទាប់​ទៅ​ឲ្យ​ឈ្មោះ ជុំ វន គ្រប់​ចំនួន ១២ ០០០ ដុល្លារ តែ​មិន​បាន​ទាមទារ​យក​សែក​មកវិញ​ទេ ស្រាប់តែ​ឈ្មោះ ជុំ វន យក​សែក​នោះ​មក​ប្ដឹង​ខ្លួន​តែម្ដង។

ឥឡូវ​រឿងក្ដី​ចេញ​សែក​ស្អុយ​នេះ តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​នៅឡើយ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ វិនាទី មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងសុខាភិបាលដាក់ចេញវិធានការការពារនិងរក្សាសុខភាពក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាម

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ត្រាំ ថា នឹងជួបពូទីនឆាប់ៗ ចំណែក ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនចរចាហើយដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៦មករា

ព័ត៌មានជាតិ៩ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម