សន្តិសុខសង្គម
ផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឱ្យមន្ត្រីនគរបាលម្នាក់ស្លាប់ ក្នុងការចុះបង្ក្រាបគ្រឿងញៀន
ភ្នំពេញ ៖ មានករណីចុះបង្ក្រាបគ្រឿងញៀន ពីសំណាក់សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បើកការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមួយក្រុមធំ រហូតមានការផ្ទុះអាវុធតបតគ្នា បណ្តាលអោយ មន្ត្រីនគរបាលម្នាក់បានស្លាប់ បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ។
លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានឱ្យដឹងថានៅយប់ថ្ងៃទី២៨ ខែធ្នូនេះដែរថា ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង ឱ្យកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមរថយន្តចាប់ឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន។
លោកអធិការរងបន្តថា លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ចាប់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។
ជុំវិញការបង្ក្រាបខាងលើនេះ គេនៅមិនទាន់ដឹងថា ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងផ្តើមចុះបង្ក្រាបពី ចំណុច ឬគោលដៅ ណា មក នោះទេ ដែលបណ្តាលឱ្យមានការផ្ទុះអាវុធតបតគ្នា ហើយបណ្តាលអោយកងកម្លាំងម្នាក់ត្រូវស្លាប់បែបនោះ៕
ដោយ ៖ សុខា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ