សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះអគារកាស៊ីណូ ក្រុងប៉ោយប៉ែត មានមនុស្សជាប់គាំងនៅលើអគារ
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្កិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា មានអគ្គីភ័យឆាបឆេះអគារកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានមនុស្សជាប់គាំងនៅលើអគារ និងលោតទម្លាក់ពីលើអគារ។ អាជ្ញាធរសមត្ថកិច្ចខ្មែរថៃកំពុងអន្តរាគមន៍ជួយសង្គ្រោះ។


ករណីអគ្គីភ័យឆាបឆេះអគារកាស៊ីណូនេះ កើតហេតុនៅវេលាម៉ោង ១១:៤០ នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ អគ្គីភ័យនេះ នៅមិនទាន់អាចពន្លត់បាន ដោយសារស្ថានភាពអគារខ្ពស់ និងឆេះពីផ្នែកខាងក្នុងអគារ ដែលមានមនុស្សបក់ដៃ ស៊ីញូភ្លើងទូរសព្ទ តាមបង្អួច ស្រែករកជំនួយពីជាន់ទី១៣ ១៤ ១៥ និងអគារលើដំបូល។

ទោះជាយ៉ាងណា កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សមត្ថកិច្ចអាជ្ញាធរទាំងភាគីកម្ពុជា និងក្រុមការងារជំនាញថៃ ប្រឹងប្រែងបំពាក់ឧបករណ៍ ដើម្បីជួយសង្គ្រោះនៅទីកន្លែងកេីតហេតុផ្ទាល់។

មកទល់ម៉ោង ០៧:០០ នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ ករណីអគ្គិភ័យឆាបឆេះអគារកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមិនទាន់រលត់ជាស្ថាពរនៅឡើយទេ។ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ កំពុងតែជួយអន្តរាគមន៍ពន្លត់យ៉ាងយកចិត្តទុកដាក់ជាមួយភាគីខាងប្រទេសថៃដែលជាប់ព្រំដែនជាមួយភាគីប្រទេសកម្ពុជា។ “កម្ពុជាថ្មី” នឹងជូនដំណឹងលម្អិតបន្ថែមបន្តទៀត៕


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង