សន្តិសុខសង្គម
បន្ទាប់ពីមហាជនរិះគន់ខ្លាំង មេឃុំពន្លៃ និរាករណ៍ ការស្នើបើកអាជីវកម្ម បោះពុម្ពផ្ដាច់មុខក្នុងឃុំ
លោក គ្រីប ឡាំ មេឃុំពន្លៃ សុ្រកភ្នំសុ្រក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ចេញលិខិតនិរាករណ៍ ការស្នើបើកអាជីវកម្ម បោះពុម្ពផ្ដាច់មុខ ឈ្មោះ “រោងបោះពុម្ព វីរៈ សោមម៉ាទេវី បោះពុម្ព គ្រប់ប្រភេទ” ក្នុងឃុំ។

រដ្ឋបាលឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សូមអភ័យទោសអំពីសំណាក់មន្ត្រីរាជការ គ្រប់ថ្នាក់ និងសាធារណៈជនទាំងអស់ ពិសេសប្រជាពលរដ្ឋក្នុងឃុំពន្លៃ ទាំង ៦ ភូមិ ខណៈកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលឃុំពន្លៃបានឃើញ និងឯកភាពលើលិខិតស្នើរសុំ បើកអាជីវកម្ម រោងពុម្ពស្របច្បាប់ផ្តាច់មុខរបស់ឈ្មោះ ទន់ វីរៈ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីសំណាក់រស់នៅ ភូមិគោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មេឃុំពន្លៃលើកឡើងបន្តថា បន្ទាប់មកមានការរិះគន់ពីសំណាក់មហាជន និងឃុំខ្លួនឯងបានឃើញថា មានខុសឆ្គងឆកល្វែងពីផ្លូវច្បាប់។ ដូចនេះរដ្ឋបាលឃុំពន្លៃ សូមចេញលិខិតមោឃៈ និងនិរាករណ៍ចោលនូវលិខិតស្នើរសុំបើកអាជីវកម្មរបស់លោក ទន់ វីរៈ ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ។

គួររំលឹកថា លើបណ្ដាញសង្គមបានចែករំលែកបន្តគ្នា ដោយមានការរិះគន់ និងមិនពេញចិត្ត បន្ទាប់ពីឃើញ លិខិតស្នើសុំបើកអាជីវកម្ម រោងពុម្ព ផ្ដាច់មុខ ក្នុងឃុំពន្លៃ ព្រមទាំងមាន ត្រា និងចុះហត្ថលេខាឯកភាព ពីមេឃុំពន្លៃ និងមេភូមិគោកតាសុខ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់