សន្តិសុខសង្គម
ចាប់ខ្លួនជនជាតិចិនម្នាក់ ឆបោកប្រាក់ជាង ៣០ ម៉ឺនដុល្លារ
បុរសជនជាតិចិនម្នាក់ ទំនងជាគេចមិនផុតពីការឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកប្រាក់ប្រមាណជាង ៣០ ម៉ឺនដុល្លារ បន្ទាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងសម្រេចចោទប្រកាន់ពីបទឆបោក ហើយបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ នេះ។
ជនជាប់ចោទឈ្មោះ cai fang Xiang ភេទប្រុស ជនជាតិចិន អាយុ ៥២ ឆ្នាំ មានទីលំនៅផ្ទះលេខ Tj30 វីឡា ផ្លូវ សាគូរ៉ា បូរីអូគីដេវីឡា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
លោក cai fang Xiang ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូង ដែលចោទប្រកាន់ពីបទ ឆបោក ក្រោយពីម្ចាស់បំណុលឈ្មោះ Tun luo jun តំណាងដោយលោក ជុន ម៉េងឡុង បានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូង ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
ក្នុងនោះក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក cai fang Xiang មកប្រគល់ឲ្យអយ្យការអមតុលាការ។ ក្រោយពីធ្វើការសាកសួរ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការពីបទឆបោក ហើយបញ្ជូនសំណុំរឿង និងជនត្រូវចោទ ឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមច្បាប់៕
អត្ថបទ ៖ មករា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់