សន្តិសុខសង្គម
ឆ្នាំ២០២២ មានកម្មករជិត ១៦០ នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
នៅក្នុងឆ្នាំ២០២២នេះ មានកម្មករនិយោជិតប្រមាណជាង ៦ ពាន់នាក់បានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងនោះស្លាប់ជិត ១៦០ នាក់។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ កាលពីពេលថ្មីៗនេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)បានឱ្យដឹងថា ការបើកដំណើរការឡើងវិញលើគ្រប់វិស័យ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង ហើយនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលដដែល ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយធ្វើដំណើរផ្សេងៗ។
ជាក់ស្តែងនៅក្នុងឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិតសរុបចំនួន ៥ ១៥៨ករណីបណ្តាលឱ្យរងគ្រោះចំនួន ៦ ០៥១នាក់ក្នុងនោះស្លាប់ចំនួន ១៥៦នាក់ របួសធ្ងន់ចំនួន ១ ៦២៤នាក់ និងរបួសស្រាលចំនួន៤ ២៧១នាក់។
លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងបង្កើនស័ក្ដិសិទ្ធិភាពក្នុងការអនុវត្តការងារនាឆ្នាំ២០២៣ ខាងមុខនេះ ក្រុមការងារ ស.ផ.ក បានពិភាក្សានិងពិនិត្យលើបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់បងប្អូនកម្មករនិយោជិត រួមទាំងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជូនដល់បងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ ឆ្លើយតបនិងបញ្ហាដែលកំពុងប្រឈមនិងកើតមាននាពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ