សន្តិសុខសង្គម
អគ្គិភ័យឆេះកាស៊ីណូនៅប៉ោយប៉ែតបានរលត់អស់ទាំងស្រុងហើយ អ្នកស្លាប់កើនដល់ទៅចំនួន២៧នាក់ បន្តបាត់ខ្លួន១៥ នាក់ របួសជាង១០០នាក់
បន្ទាយមានជ័យ ៖ អគ្គិភ័យឆេះកាស៊ីណូនៅប៉ោយប៉ែត តាំងពីម៉ោងជាង១១យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងមករហូតដល់ថ្ងៃទី ៣០ ល្ងាចខែ ធ្នូ ឆ្នាំ ២០២២ បានរលត់អស់ទាំងស្រុងហើយ ក្រុមការងារកំពុងរុករកសង្គ្រោះបន្តក្នុងនោះមានសមាសភាគីថៃ និង ភាគីខ្មែរ រុករកជាមួយគ្នា រហូតដល់វេលាម៉ោង ៤ល្ងាច អ្នកស្លាប់បានកើនឡើងដល់ទៅចំនួន២៧នាក់ភាគច្រើនជាជនជាតិថៃហើយ នៅបាត់ខ្លួន១៥ នាក់បន្តទៀត ចំណែកអ្នករបួសជាង១០០នាក់ សមាសភាគីថៃ បានដឹកអ្នករបួសយកទៅសង្គ្រោះនៅប្រទេសថៃអស់ហើយដែរ កាស៊ីណូដាយមេនរីសត Royal G Clubឬ Grand Diamond City និងកាស៊ីណូ Casino Poipet Resortនេះមាន ជាង ៣០០បន្ទប់ និងកន្លែងរាប់រយផ្សេងទៀត ទើបក្រុមការងាររុករកសពពិបាកហើយយូរ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អគ្គិភ័យបានរលត់ទាំងស្រុងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣០ ខែនេះ បន្ទាប់ពីវាបានឆេះ តាំងពីម៉ោងជាង១១យប់ ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២២ កន្លងមក ហើយការងារសង្គ្រោះនិងគ្រប់គ្រង់ស្ថានការណ៍បន្តរុករក ផ្ទៀងផ្ទាត់ជនរងគ្រោះស្លាប់ របួស មិនរបួសនិង បាត់ខ្លួន។

ក្នុងនោះក៏បានសហការជាមួយផ្នែកពាក់ព័ន្ធពិនិត្យ ដោះស្រាយរុះរើ កាត់ផ្តាច់កាយ រំលំនិងដឹកកាកសំណល់សំណង់អគារចេញ រថយន្តពន្លត់អគ្គិភ័យ របស់នគរបាលខេត្តបន្ទាយមានជ័យ និង ស្រុក ក្រុង និងរបស់ក្រុមហ៊ុនកាស៊ីណូនានា និងរបស់សមាគមខ្មែរ-ចិនជិត៣០គ្រឿងបានដកចេញបណ្តើរៗផងដែរ។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា តួលេខនៃទំហំខូចខាត នៅវាយតម្លៃ មិនទាន់បានទេ រីឯ ចំនួនជនរងគ្រោះជាផ្លូវការ អ្នកបាត់បង់ជីវិតយោងប្រភពពីអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតបង្ហាញថា មកទល់ថ្ងៃត្រង់ទី៣០ខែធ្នូនេះ ជនរងគ្រោះបានស្លាប់កើនដល់មាន២៧នាក់ ក្នុងនោះភាគច្រើនជាជនជាតិថៃ ចិន ម្នាក់ នេប៉ាល់ម្នាក់ និងអឺរ៉ុប១នាក់ របួសមានចំនួន ១០៨នាក់ សង្គ្រោះមនុស្សពីក្នុងកាស៊ីណូមាន១០០នាក់។

គួរបញ្ជាក់ផងដែរថា ក្នុងការជួយសង្គ្រោះនោះ ខាងភាគថៃបានប្រើប្រាស់រថយន្តជំនួយសង្គ្រោះចំនួន១៨ គ្រឿង(ពន្លត់អគ្គិភ័យ រថយន្តបច្ចេកទេស) និងរថយន្តសង្គ្រោះ(គិលានសង្គ្រោះឬឡានពេទ្យនិងរថយន្តដឹកសព)ចំនួន ៤០ គ្រឿង ។ កម្លាំងចម្រុះរបស់អាជ្ញាធរខ្មែរ មានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ មាន ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ ភូមិភាគ៥ ទិសបន្ទាយមានជ័យ និងយោធាខេត្ត យោធាកងពលលេខ៥១ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០ ព្រមទាំងមានការចូលរួមសហប្រតិបត្តិការពីកងកម្លាំងសមត្ថកិច្ចចម្រុះយ៉ាងច្រើនរបស់ថៃពីខេត្តស្រះកែវ ខេត្តនានានិងពីថ្នាក់ជាតិដែលមានមធ្យោបាយ សម្ភារ:ឧបករណ៍ បច្ចេកទេសសមស្របផងដែរ។

សូមរំលឹកថា អគ្គិភ័យនៅកាស៊ីណូដាយមេនរីសត Royal G Clubឬ Grand Diamond City និងកាស៊ីណូ Casino Poipet Resort នៅក្រុងប៉ោយប៉ែត ភ្លើងឆាបឆេះកើតឡើងនៅវេលា ម៉ោងជាង១១យប់ថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០២២ មានទីតាំងស្ថិតនៅក្នុងកណ្តាលតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាភូមិក្បាលស្ពាន១ និងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
ដោយ ៖ វ៉ាន់ ណាង







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ