សន្តិសុខសង្គម
កម្លាំងសមត្ថកិច្ចជាង ១ ០០០ នាក់ ត្រៀមរក្សាសន្ដិសុខនៅថ្ងៃឆ្លងឆ្នាំសាកល
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំត្រៀមកម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១ ០០០ នាក់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាការសម្របសម្រួលចរាចរណ៍ទាំងក្នុងរាជធានីភ្នំពេញ និងច្រកចេញចូល។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងនៅថ្ងៃទី ៣១ ខែធ្នូនេះថា នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលនេះ មានប្រជាពលរដ្ឋភាគច្រើនធ្វើដំណើរចេញទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនានា។
កម្លាំងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានដាក់ពង្រាយតាមភូមិសាស្ត្រទីកន្លែងនានាក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងកាត់បន្ថយការកកស្ទះចរាចរណ៍តាមគោលដៅនានា។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា កម្លាំងបង្ការពន្លត់អគ្គិភ័យក៏ត្រៀម ២៤ ម៉ោងដែរ ខណៈការការពារសន្ដិសុខ និងបទល្មើសផ្សេងៗក៏សមត្ថកិច្ចបានត្រៀមរួចហើយដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ