សន្តិសុខសង្គម
ផ្ទុះហ្គាសឆេះផ្ទះក្នុងបុរីមួយកន្លែងផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួនធំបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៥និង០០នាទី រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចបុរីម៉នរ៉ានី ផ្ទះលេខB 1 ផ្លូវលេខ០៥ ភូមិស្វាយ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុម្ចាស់ផ្ទះបានដាក់ដាំទឹកនៅចង្ក្រានផ្នែកខាងក្រោយ ហេីយមកអង្គុយលេងនៅខាងក្នុងផ្ទះ បន្ទាប់មកស្រាប់តែឮសំលេងផ្ទុះហ្គាសបង្កជាអណ្តាតភ្លេីងយ៉ាងសន្ធោសន្ធៅទេីបផ្អេីលឆោឡោដល់ប្រជាពលរដ្ឋដែលរស់នៅក្បែររាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍ភ្លាមៗ។

ក្នុងវង្វង់ប្រតិបត្តិការក្នុងគ្រោះអគ្គិភ័យខាងលេីនេះ កម្លាំងសមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង របស់បុរីម៉នរ៉ានី ចំនួន៣គ្រឿង រថយន្ដសង្គ្រោះរបស់ សង្ឃឹមថ្មី ២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីចំនួន១គ្រឿង ហេីយអគ្គិភ័យក៏រលត់ទៅវិញ ដោយមិនមានមនុស្សរងរបួសនោះទេ ចំណែកសម្ភារៈដែលខូចខាតនៅខាងក្នុងចង្ក្រានបាយផ្នែកខាងក្រោយខូចខាតទាំងស្រុង៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ