សន្តិសុខសង្គម
ជនជាប់ចោទ១១នាក់ ត្រូវចៅក្រមជំនុំជម្រះកាត់ទោស ករណីជួញដូរគ្រឿងញៀនជិត៥០គីឡូ
ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ ប្រធានក្រុមប្រឹក្សា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទខ្មែរ វៀតណាម ថៃ ១១នាក់ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង ៤៤គីឡូ ពេលបញ្ចប់សវនាការសួរដេញដោលចប់សព្វគ្រប់លោកចៅក្រមប្រធានក្រុមប្រឹក្សាបានសម្រេចកំណត់យកព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខដើម្បីប្រកាសសាលក្រម។
ជនជាប់ចោទទាំង១១នាក់ដែលត្រូវកាត់ទោសទី១/ ឈ្មោះ សុខ ទឹង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ។ ទី២.ឈ្មោះ សុខ គន្ធា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ ។ ទី៣.ឈ្មោះ ហេង សគុណ ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។ ទី៤.ឈ្មោះ តឿន សារុំ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ ។ ទី៥.ឈ្មោះ ម៉ុត សុផុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ ។ ទី៦.ឈ្មោះ WEERAPHAT HUN-GRATHANAPONGSORN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ថៃ។ ទី៧.ឈ្មោះ សេង ឡាទី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។ ទី៨.ឈ្មោះ សិត វិសាល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ។ ទី៩.ឈ្មោះ ឆេង ឡាយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ។ ទី១០.ឈ្មោះ SONGWAT BAU-SRI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ថៃ។ ទី១១.ឈ្មោះ LAM HONG PHUNG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម។
កាលពីថ្ងៃទី១៣ ដល់១៥ ខែ កក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ អ៊ិន សុង លោក វរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១.នៅចំណុច សួនច្បារមាត់ទន្លេមុខវាំង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ១គីឡូ។ គោលដៅទី២.នៅចំណុច ខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកសារធាតុញៀនប្រមាណ ជាង៣គីឡូ។ ទីតាំងទី៣.បានបន្តពន្លាតដែនដីទៅខេត្តបន្ទាយមានជ័យ នៅចំណុច មុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងចាប់យកសារធាតុញៀន ២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម ។
ទីតាំងទី៤.នៅចំណុច ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់និងដកហូតថ្នាំញៀន០៣កញ្ចប់ធំ ប្រមាណ៣គីឡូក្រាម ។
ទីតាំងទី៥.នៅចំណុច ខ្ទមចំការស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងដកហូតថ្នាំញៀន២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម និងលទ្ធផលឃាត់ខ្លួនជនសង្ស័យ១១ នាក់។
ប្រតិបត្តិការនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងគ្រឿងញៀន ៖
១.សារធាតុញៀនប្រភេទ.កេតាមីន.(KETAMIN)ទម្ងន់សុទ្ធ ១គីឡូនិង៩៥២ក្រាម ។
២.សារធាតុញៀនប្រភេទ.មេតំហ្វេតាមីន.(ICE)ទម្ងន់សុទ្ធ៤២ គីឡូ និង៨៥៨ក្រាម ។
៣.សារធាតុញៀនប្រភេទ.អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ១០៦ ក្រាម ។ សរុបសារធាតុញៀនទាំងអស់មានទម្ងន់ ៤៤គីឡូ និង៩១៦ ក្រាម ៕
ដោយ ៖ មករា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ