សន្តិសុខសង្គម
សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងចាក់អាប៉ោងនៅផ្សារបន្លែ ច្បារអំពៅ ចំណែកអ្នកលេងរត់គេចអស់
ទីតាំងបើកលេងអាប៉ោងមួយកន្លែងស្ថិតនៅជាប់ផ្សារបន្លែ ផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរសង្កាត់ច្បារអំពៅទី២ បង្ក្រាប ប៉ុន្តែជាលទ្ធផលគឺរឹបអូសបានតែសម្ភារៈអាប៉ោង រីឯអ្នកលេងរត់បាត់អស់។

តាមការអះអាងពី លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឱ្យដឹងថា ករណីបង្ក្រាបទីតាំងល្បែងអាប៉ោងនេះបានធ្វើឡើងនៅវេលាម៉ោង ១១ និង១៥ នាទីព្រឹក ថ្ងៃទី៦ ខែមករានេះ នៅចំណុចក្បែរផ្សារបន្លែ ផ្សារច្បារអំពៅ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកចៅសង្កាត់ បានបញ្ជាក់ថា នៅពេលសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ ចុះទៅដល់ទីបើកល្បែង គឺរកឃើញតែសម្ភារៈអាប៉ោង ចំណែកអ្នកលេងបានរត់គេចអស់។

ទាក់ទិនទៅនឹងករណីបង្ក្រាបទីតាំងបនល្បែងខាងលើនេះ លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ទីតាំងល្បែងនេះគឺបើកលេងដូចផ្លេកបន្ទោរ។ និយាយរួមគឺបើកលេងតែអំឡុងពេលដែលសមត្ថកិច្ច និងអាជ្ញាធរជាប់បំពេញការងារ ហើយទីតាំងល្បែងនេះហើយដែលពង្វក់អ្នកមកទិញម្ហូបនៅផ្សារ ឆ្លៀតពេលចូលចាក់អាប៉ោង។ ពេលខ្លះឈ្នះបានលុយទិញម្ហូបឆ្ងាញ់ៗ តែចំថ្ងៃស៊យរកលុយទិញម្ហូបមិនបាន ដែលភាគច្រើនប៉ះចំថ្ងៃស៊យ។

ទីតាំងនេះគឺលោកប្រធានផ្សារបានរបាយការណ៍ជូនទៅសមត្ថកិច្ចចម្រុះឱ្យមកបង្ក្រាប ប៉ុន្តែម្ចាស់ទីតាំងនៅតែគឃ្លើនមិនដឹងពួកគេអាងអ្វី៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៣៨ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់