សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ១២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់
ជនសង្ស័យប្រុសស្រីចំនួន១២នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការខណ្ឌព្រែកព្នៅធ្វេីការឃាត់ខ្លួនយកទៅសួរនាំ និងចាត់ការតាមច្បាប់ពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធកែឆ្នៃខុសច្បាប់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទី ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ព្រមទាំងមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យអោយលោកវរសេនីយ៍ទោ ទឹម សៅសុភ័ក្រ្ត អធិការរងផ្នែកប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន០២គោលដៅ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ករណីទី១ នៅចំណុចលើខ្នងទំនប់ ផ្លូវលំ ភូមិធំជើង សង្កាត់ពញាពន់។ ទី២នៅចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្នុងនោះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់ ស្រី ០២នាក់ និងវត្ថុតាងចាប់យកមាន ៖
១.ក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់ធំល្មម និង០១កញ្ចប់ថង់តូច ។
២.ទូរសព្ទ ចំនួន១៦គ្រឿង។
៣.ម៉ូតូ ចំនួន០៣គ្រឿង ។
៤.កាំភ្លើងស្នប់កែច្នៃ ចំនួន០៧ដើម ។
៥.ដាវដែកកែច្នៃ ចំនួន០៥ដើម ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដេីម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខា

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល