Connect with us

សន្តិសុខសង្គម

កាយដីធ្វើប្រព័ន្ធលូ កណ្ដាលក្រុង ប្រទះឃើញគ្រាប់ប្លោងប្រភេទធ្ងន់មួយគ្រាប់

បានផុស

នៅ

ក្បាល​គ្រាប់ប្លោង​ធុន​ធ្ងន់​មួយ​គ្រាប់ ត្រូវ​បាន​ក្រុម​ការងារ​បច្ចេកទេស នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ប្រទះឃើញ ខណៈ​កំពុង​កាយ​ផ្លូវ​ដើម្បី​ដាក់​ប្រព័ន្ធ​លូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មាន​ថ្ងៃ នា​ចុង​ខែ​ធ្នូ និង​ដើម​ខែ​មករា​កន្លង​ទៅ​នេះ ក្រុម​ជំនាញ នៃ​មន្ទីរ​សាធារណការ​ខេត្ត បាន​ប្រើប្រាស់​គ្រឿងចក្រ ធ្វើការ​កាយ​ផ្លូវ​ស្ទើរតែ​គ្រប់​ច្រកល្ហក ដើម្បី​ដាក់​ប្រព័ន្ធ​លូ បើ​ទោះបី​ជា​ផ្លូវ​ទើប​ក្រាល​កៅស៊ូ​ហើយ​ថ្មីៗ​ក៏ដោយ។

លុះ​កាលពី​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ ២០២៣ វេលា​ម៉ោង ២ និង ៣០ នាទី​រសៀល ក្រុម​ជំនាញ​បច្ចេកទេស នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង និង​ក្រុម​អនាម័យ បាន​ជីក​ប៉ះ​ក្បាល​គ្រាប់ប្លោង​ធុន​ធ្ងន់​មួយ​គ្រាប់ ដែល​ម្នាក់ៗ​ស្ទើរ​លោះព្រលឹង។

ការ​ប្រទះ​ឃើញ​នេះ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ ១០៧ ក្នុង​ក្រុម​ទី ៣ ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដោយ​ក្បាល​គ្រាប់ ( UXO ) មាន​ចំនួន ១ គ្រាប់ នៅ​ក្នុង​រណ្ដៅ​ដី។

ក្រោយពេល​ពិនិត្យ​ទើប​ដឹង​ថា ជា​ប្រភេទ​ក្បាល​គ្រាប់កាំភ្លើង​ប្លោង ទំហំ ១០៥ មិល្លីម៉ែត្រ (ជា​ប្រភេទ​គ្រាប់​បែក​ចង្កោម) ដែល​អាច​បង្ក​ឲ្យ​មនុស្ស​ស្លាប់​បាន រួច​ក៏បាន​ធ្វើការ​ប្រគល់​ទៅ​អង្គភាព ស៊ីម៉ាក់ នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន កម្ពុជា (ខេត្ត​បាត់ដំបង) ដើម្បី​ចាត់ការ​ទៅតាម​ជំនាញ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម