សន្តិសុខសង្គម
ឆ្មក់បង្ក្រាបទីតាំងជល់មាន់អនឡាញ ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ឆ្មក់បង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធអនឡាយមួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់យកទៅសួរនាំ។

ការចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ក្នុងភូមិភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងបានធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ (ស្រី៣នាក់) និងដកហូតម៉ូតូចំនួន៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផ្សេងទៀតផងដែរ ។

បន្ទាប់ធ្វើការបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យដែលពាក់ព័ន្ធព្រមទាំងវត្ថុតាង កម្លាំងជំនាញបានធ្វើការដឹកបញ្ចូនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សុខា






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ