សន្តិសុខសង្គម
ឪពុកកូនឈ្លោះគ្នា លោកយាយចូលឃាត់រងរបួសបណ្តាលឲ្យបាក់កដៃ
លោកយាយព្រះជន្ម៨០ឆ្នាំម្នាក់ បានរងរបួសបាក់កដៃដោយសារកូនប្រុសប្រើហឹង្សា ខណៈចូលទៅឃាត់កូននិងចៅកំពុងប្រតាយប្រតប់គ្នារឿងខ្ចីម៉ូតូជិះ។
បុរសប្រើហឹង្សារលើម្តាយបង្កើតជរាបណ្តាលឲ្យបាក់កដៃ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គធ្វើការឃាត់ខ្លួន នៅល្ងាចថ្ងៃទី១០នខែមករា ឆ្នាំ២០២៣ ក្នុងដីឡូតិ៍របស់ឈ្មោះសឿន ថន ភេទស្រី អាយុ៤៨ឆ្នាំ ស្ថិតនៅភូមិត្រពាំងខ្ចៅ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនបង្កហឹង្សាលើម្តាយចាស់និងកូនមានឈ្មោះ សឿន សុធារ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកលោកយាយរងគ្រោះជាម្ដាយបង្កើតឈ្មោះ ចែម យ៉ន អាយុ៨០ឆ្នាំ រស់នៅជាមួយគ្នា។
នគរបាលបន្ថែមថា មុនពេលកើតហេតុ ជនដៃដល់បានវាយប្រតាយប្រតាប់ជាមួយកូនប្រុសបង្កើតឈ្មោះ សឿន គីនីន អាយុ ២១ឆ្នាំដោយបញ្ហាខ្ចីម៉ូតូជិះ។ ដោយមើលឃើញសកម្មភាពកូនបង្កើតនិងចៅប្រតាយប្រតប់គ្នាបែបនេះ លោកយាយចែម យ៉ន បានចូលទៅទាញកអាវ និងឃាត់កូនមិនឲ្យវ៉ៃចៅ តែកូនមិនស្ដាប់ហើយក៏ចាប់ដៃម្ដាយសង្កត់ពីលើបណ្ដាលអោយបាក់កដៃម្ដាយខាងឆ្វេងតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ភួង រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ