សន្តិសុខសង្គម
កូនឈើដាំលំអរទ្រូងផ្លូវជាតិលេខ៣កំពុងងាប់បាត់បង់សោភ័ណភាព
កូនឈើដែលបានដាំសម្រាប់ជាការលំអរទ្រូងផ្លូវជាតិលេខ៣ នៅចំណុចខាងជើងផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងរងការខូចខាត់បាត់បង់សោភ័ណភាពជាបណ្តើរៗមួយផ្នែកខ្លះ។

កូនឈើដាំលំអរទ្រូងផ្លូវដែលបច្ចុប្បន្ននេះ មានខ្លះងាប់រិចដល់ដី និងខ្លះទៀតទើបតែងាប់បញ្ចេញស្លឹកពណ៌លឿង ដូចស្រូវទុំ ត្រូវបានមហាជនធ្វើដំណើរឆ្លងកាត់លើកឡើងថា តើជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៣ អាជ្ញាធរស្រុកត្រាំកក់ ឬជំនាញពាក់ព័ន្ធណា ទើបបានជាបណ្តោយឲ្យកូនឈើដែលដាំទុកជាការលំអរទ្រូវផ្លូវងាប់ស្ទើរគ្រប់កន្លែងបែបនេះ? តើជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរស្រុកត្រាំកក់មើលមិនឃើញ ឬមិនដែលជិះឆ្លងកាត់ផ្លូវជាតិនេះ?។ អ្វីដែលគួរឲ្យស្តាយ គឺត្រូវខាតបង់ថវិកាយ៉ាងច្រើន ដោយត្រូវដាំឡើងវិញជាច្រើនលើកច្រើនសារ ដាំដុះមិនបានប៉ុន្មានផង នឹងត្រូវស្លោកងាប់គ្មានសល់ព្រោះតែគ្មានអ្នកថែរក្សា។

មហាជនរំពឹងថា ជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរស្រុក នឹងមិនទុកឲ្យមានកូនឈើ ស្មៅ ដែលដាំលំអរទ្រូវផ្លូវនេះ ងាប់បាត់បង់សោភ័ណភាពជាបន្តទៀតនោះទេ ព្រោះថា ផ្លូវមួយខ្សែនេះ មួយថ្ងៃៗមានភ្ញៀងជាតិ និងអន្តរជាតិ ធ្វើដំណើរទៅមកច្រើនណាស់ សង្ឃឹមជំនាញពាក់ព័ន្ធពួកគាត់ នឹងមិនទុកសម្រាប់ជាការបង្អួតភ្ញៀវទេសចរណ៍នោះទេ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ