សន្តិសុខសង្គម
ឃុំខ្លួនមន្ត្រីក្រសួងសង្គមកិច្ចម្នាក់ ពីបទពុករលួយ លុយ៣៨ម៉ឺនដុល្លារអាមេរិក
ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក សំ ឬទ្ធីវាសនា ព្រះរាជអាជ្ញារង តំណាងអយ្យការ បានបើកការស៊ើបសួរលើជនសង្ស័យពាក់ព័ន្ធសំណុំរឿងអំពើពុករលួយ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ហើយ ហើយតំណាងអយ្យការក៏បានសម្រេចចោទប្រកាន់ជនសង្ស័យពីបទ.ពុករលួយ តាមមាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងសំអាតប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម។
អ្នកនាំពាក្យបន្តថា ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយសំណុំរឿងបានចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យឈ្មោះ ឡាយ សំណាង ភេទប្រុស អាយុ៥២ឆ្នាំ ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងសង្គមកិច្ច ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកសវនាការផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានចាប់បញ្ជូន អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាភ្នាក់ងាររបស់ក្រសួង ដើម្បីបើកប្រាក់ពីធនាគារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីកិបកេងថវិការដ្ឋ ជាង១,៥០០លានរៀល ស្មើជាង៣៨ម៉ឺនដុល្លារអាមេរិក។
ក្រៅពីកិបកេងថវិការដ្ឋជាង៣៨លានដុល្លារ ជនសង្ស័យរូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសំអាតប្រាក់ថែមទៀតផង៕
អត្ថបទ ៖ មករា


-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច