សន្តិសុខសង្គម
អាជ្ញាធរខេត្តបន្ទាយមានជ័យចុះហាមឃាត់ក្រុមហ៊ុន ម៉ន ដានី លក់ដីឡូតិ៍ ករណីល្មើសច្បាប់
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចុះហាមឃាត់ ផ្អាករាល់សកម្មភាពរបស់ក្រុមហ៊ុន ម៉ន ដានី ដែលធ្វើសកម្មភាពអត់ច្បាប់ លក់ដីឡូតិ៍មួយចំនួននៃគម្រោងរាប់សិបហិកតា ដែលបង្កហានីភ័យ ឬគ្រោះថ្នាក់ដល់ពលរដ្ឋជាអតិថិជនយ៉ាងខ្លាំង។
ការចុះហាមឃាត់នេះធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងទៀតថា កងកម្លាំងចុះមកនេះបានធ្វើការហាមឃាត់ឲ្យធ្វើ ផ្អាករាល់សកម្មភាពរបស់ក្រុមហ៊ុន ដែលធ្វើសកម្មភាពអត់ច្បាប់ លក់ដីឡូតិ៍មួយចំនួននៃគម្រោងរាប់សិបហិកតា ដែលបង្កហានីភ័យ ឬគ្រោះថ្នាក់ ដល់ពលរដ្ឋជាអតិថិជន។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា លោកបានដឹកនាំមន្ត្រីអាជ្ញាធរមាន សមត្ថកិច្ច កងកម្លាំងចម្រុះចុះមកត្រួតពិនិត្យទីតាំងដីក្រុមហ៊ុន ម៉ន ដានី លក់ដីឡូតិ៍ នេះក្នុងបំណងឲ្យម្ចាស់ក្រុមហ៊ុន
ស្នើសុំអនុញ្ញាតច្បាប់ចាក់បំពេញអាចម៍ដីកម្មសិទ្ធិឯកជនជាមុនសិន ព្រោះក្រុមហ៊ុនពុំទាន់ទាន់មានលិខិតអនុញ្ញាតនៅឡើយ តែម្ចាស់ក្រុមហ៊ុនបានធ្វើសកម្មភាពចាក់ដី សង់សំណង់ ផ្សព្វផ្សាយលក់ដីលំនៅឋាននិងវីឡា ។

លោក លី សារី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា យោងលិខិតរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បើពិនិត្យលើឯកសារដីមានឈ្មោះផ្សេងៗ មិនមានលិខិតអនុញាតគ្រប់គ្រាន់នៅឡើយ ក្នុងនាមលោកជាអាជ្ញាធរមានសមត្ថកិច្ចខេត្ត លោកសូមគាំទ្រលើកទឹកចិត្តគម្រោងរបស់វិនិយោគិនគ្រប់គ្នាដែលចូលមកបណ្តាក់ទុន និងធ្វើអាជីវកម្ម នៅក្នុងខេត្តបន្ទាយមានជ័យនេះ ប៉ុន្តែសូមឲ្យក្រុមហ៊ុនបំពេញកិច្ចការនានាដែលច្បាប់អនុញ្ញាតជូនជាមុនសិន ហេតុនេះ ក្រុមការងារបានឯកភាពពិនិត្យលើស្ថានភាពទូទៅ បច្ចេកទេស នៃសំណង់ផ្ទះល្វែង វីឡានៃបុរី ម៉ន ដានី នេះ ពាក់ព័ន្ធករណីនេះ ម្ចាស់ឬថៅកែក្រុមហ៊ុននេះបានគេចវេសមិនមកទទួល និងសហការការងារជាមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ដែលចុះបេសកកម្មនោះទេ ដោយទុកតំណាងឬបុគ្គលិកផ្នែកលក់៣នាក់ ដែលគ្មានសិទ្ធិសម្រេច ឬជាអ្នកបានត្រឹមជូនដំណឹង ឬនាំពាក្យប៉ុណ្ណោះឲ្យនៅចាំជួបមន្ត្រី ។

អ្នកតំណាងក្រុមហ៊ុនបានបំភ្លឺថា ចំពោះលិខិត ឬច្បាប់អនុញ្ញាតសាងសង់ និងពុះដីឡូតិ៍ ខាងក្រុមហ៊ុន បាននឹងកំពុងត្រៀមរៀបចំឯកសារស្នើសុំដែរ គ្រាន់តែបានធ្វើមុនបណ្តើរៗ គឺឲ្យតំណាងខាងច្បាប់រត់ហើយ តែមិនអាចបានលឿនដូច ចិត្តទេ ត្បិតការធ្វើប្លង់រឹង ប័ណ្ណសម្គាល់អចលនវត្ថុ ឬកម្មសិទ្ធិ ត្រូវចំណាយពេលយូរណាស់ហេតុនេះ ការរកស៊ី ទាល់តែសុំច្បាប់បណ្តើរធ្វើបណ្តើរៗ ទើបអាចទប់ទល់លើការចំណាយបាន ។ ចំណែកការសាងសង់ គឺមានត្រឹមផ្ទះបាយ បន្ទប់ទឹក ហាងកាហ្វេ ដែលទុកសម្រាប់អតិថិជន និងបុគ្គលិកក្រុមហ៊ុនប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ហេតុនេះក្រុមហ៊ុនស្នើសុំទុករយ:ពេលមួយ ដើម្បីពិភាក្សាជាមួយថៅកែក្រុមហ៊ុនសិន រួចសុំផ្តល់ព័ត៌មានជាក្រោយ ។

លោក ឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលបន្ទុកសំណង់ បាននិយាយថា ករណីក្រុមហ៊ុននេះ មន្ត្រីជំនាញបានចុះពិនិត្យរួចហើយនៅពេលចាក់ដីដំបូង ខាងមន្ទីរបានជូន ដំណឹងដែរ តែក្រុមហ៊ុនមិនអនុវត្តតាម មិនគោរពច្បាប់អាស្រ័យហេតុនេះ ទើបកន្លងមកមន្ទីរចុះមកម្តងទៀត និងរៀបចំឯកសារឲ្យផ្អាកសកម្មភាពលក់ដីឡូតិ៍ ផ្ទះល្វែង វីឡាផងដែរ ដោយក្រុមហ៊ុនពុំមានច្បាប់ហើយដីជារបស់គេ ម្ចាស់ដើម ដីមិនទាន់បានស្នើសុំច្បាប់ចាក់ដី សង់សំណង់ ស្រាប់តែធ្វើការផ្សព្វផ្សាយ លក់ដីលំនៅឋាននិងវីឡា ពីដីស្រែមកជាដីលំនៅឋាន ឬផលិតកម្មនានា និងបានរំលោភលើដីសាធារណៈរបស់រដ្ឋ ចំណីផ្លូវថ្នល់ជាតិលេខ៥ ដែលបានទទួលនូវសំណងផលប៉ះពាល់ពីរដ្ឋ នៃអន្តរក្រសួងរួចហើយផងដែរ ហើយក្រុមហ៊ុនទទួលសិទ្ធិសាងសង់ផ្លូវកំពុងចាប់អនុវត្តការស្ថាបនា ក្នុងគម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៥ ជាផ្លូវហាយវេ ២គន្លងទៅ ២គន្លងមក នៃកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត ។ ចំណែកតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការចាក់ដីការដាំកូនឈើ ធ្វើសួនច្បារ នៅខាងមុខដីរបស់ក្រុមហ៊ុន ពុះដីឡូតិ៍ ផ្ទះល្វែង និងវីឡា ម៉ន ដានី នេះ ជាដីដែលម្ចាស់ដើមរបស់ដីបានទទួលសំណងនៃផលប៉ះពាល់ដីចំណីផ្លូវជាតិលេខ៥ រួចហើយ។ ដូច្នេះ ពេលសាងសង់ផ្លូវនេះ ក្រុមហ៊ុនសាងសង់ផ្លូវមិនសងសំណងនោះទេ ហើយចំពោះមុខ ក្រុមហ៊ុនពុះដីល្វែងនេះរុះរើដោះស្រាយយកចេញជាបន្ទាន់ ។

ចំពោះពលរដ្ឋជាអតិថិជនទិញដី និងសំណង់របស់ក្រុមហ៊ុន ម៉ន ដានី លក់ដីឡូតិ៍ ខាងលើ បានព្រួយបារម្ភចំពោះការប្រថុយទិញដី និងសំណង់របស់ខ្លួន ត្បិតក្រុមហ៊ុននេះលោតឆត្រ ឬធ្វើឆៅស្ទើរទាំងអស់ដូច្នេះ នាំឲ្យសង្ស័យពីសុវត្ថិភាពលុយកាក់របស់ពួកគេ ។ ម្យ៉ាងទៀតក្រុមហ៊ុន ក៏បានបញ្ឆោតថា ទីតាំងដីនោះ នៅក្រុងប៉ោយប៉ែត ដែលមានប្រជាប្រិយ ហាងឆេងដីធ្លី តែជាក់ស្តែងទីតាំងវាស្ថិតនៅទីតាំងវាលស្រែ នៅឯក្រុងសិរីសោភ័ណ និងស្រុកអូរជ្រៅ ឯណោះសោះ ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ