Connect with us

សន្តិសុខសង្គម

ផ្លូវ​ត្រង់ចំណុចផ្ទុះទុយោបូមខ្សាច់នៅចាក់អង្រែជួសជុលរួចរាល់​ដូចដើម

បានផុស

នៅ

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែមករា ២០២៣នេះថា កំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាឡុងដែលរងការខូចខាតដោយសារផ្ទុះទុយោបូមខ្សាច់ពីក្រោមកាលពីព្រឹកថ្ងៃទី ១២ ខែមករា ម្សិលមិញ ត្រូវបានមន្ទីរសាធារណការរាជធានីភ្នំពេញជួសជុលបានល្អស្អាតដូចដើមវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចៅសង្កាត់បានបន្តថា នៅព្រឹកថ្ងៃទី ១៣ ខែមករានេះកំណាត់ផ្លូវដែលរងការខូចខាតត្រូវបានជួសជុលរួចរាល់ហើយអ្មកធ្វើដំណើរបានឆ្លងកាត់ដូចធម្មតាវិញហើយដោយការជួសជុលគឺធ្វើឡើងតាំងពីព្រឹករហូតដល់យប់កណ្តាល​អធ្រាតលុះព្រឹកឡើងថ្ងៃទី ១៣ បានដំណើការឆ្លងកាត់ដូចដើមវិញ។

ពាក់ពន្ធ័ទៅនឹងទុយោបូមខ្សាច់ក្រោមផ្លូវជាតិលេខ២ដែលផ្ទុះទុយោម្សិលមិញនេះត្រូវបានផ្នែកជំនាញជីកកកាយយកចេញរួចចាក់គ្រឹះថ្មឡើងវិញដោយពុំមានទុយោក្រោមផ្លូវទៀតឡើយ។

កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែមករាម្សិលមិញនេះ កំណាត់ផ្លូវជាតិលេខ២ត្រង់ចំណុចភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញបានរងការខូចខាតដោយសារផ្ទុះទុយោបូមខ្សាច់ពីក្រោមផ្លូវដែលមានប្រវ៉ែង១៤ម៉ែត្រនិងទទឹង២២ម៉ែត្រ។ ហើយភ្លាមៗនោះអាជ្ញាធរបានចុះពិនិត្យ និងរៀបចំសម្រួលចរាចរណ៍ព្រមទាំងដាក់គ្រឿងចក្រជួស​ជុលភ្លាមៗរហូតដល់យប់ទើបជួសជុលរួចជាស្ថាពរ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម