Connect with us

សន្តិសុខសង្គម

ក្រុង-ស្រុកចំនួន ៥ ក្នុងខេត្តកំពង់ស្ពឺ​រងការវាយប្រហារ​ពីជំនន់ទឹកភ្លៀង​

បានផុស

នៅ

មន្ត្រីធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឱ្យដឹងថា ទំនប់រលាំងជ្រៃទ្វារទឹកទាំងប្រាំត្រូវបានបើកនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ នេះដូច្នេះបងប្អូនប្រជាពលរដ្ឋដែករស់នៅអមសាងខាងដងស្ទឹងព្រែកត្នោតមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះទឹកនៅតំបន់ខាងលើបន្តហូរធ្លាក់មកដដែលដោយសារភ្លៀងមិនទាន់រាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះធ្វើឱ្យក្រុង-ស្រុកចំនួន០៥នៃខេត្តកំពង់ស្ពឺ បានរងនូវការវាយប្រហារដោយជំនន់ទឹកភ្លៀង ប៉ុន្តែមិនទាន់ពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ខណៈនេះមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានចុះពិនិត្យស្ថានភាពតាមតំបន់មានជំនន់ទឹកដ់ម្បីរំដោះពលរដ្ឋជាពិសេសចាស់ជរា កុមារ និងជនពិកាមកទីទួលមានសុវត្ថិភាព។

ចំពោះក្រុង-ស្រុកកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងទាំងប្រាំ រួមមាន៖ ក្រុងច្បារមន ស្រុកឱរ៉ាល់, ស្រុកថ្ពង,ស្រុកសំរោងទង និងស្រុកភ្នំស្រួច។ អាជ្ញាធរប្រើប្រាស់កម្លាំងនិងគ្រប់មធ្យោបាយដើម្បីបង្ការសង្គ្រោះពលរដ្ឋដែលរងគ្រោះចេញពីតំបន់ទឹកលិច។

មន្ត្រីនៃប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ខណៈពេលនេះភ្លៀងនៅបន្តធ្លាក់នៅផ្នែកខាងលើជួរភ្នំគិរីរម្យ,ជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវាញភាគកណ្តា ធ្វើឱ្យទឹកបានហូរធ្លាក់យ៉ាងគំហុកចូលអាងស្តុកទឹកដល់ម្រិតទឹកគួរឱ្យព្រួយបារម្ភ។ សម្រាប់ទ្វាទឹករលាំងជ្រៃបានបើកទាំងប្រាំដើម្បីបណ្តោះទឹកចេញការពារបាក់ទំនប់ ដូច្នេះបងប្ងូនប្រជាពលរដ្ឋរស់នៅខងក្រោមត្រៀមលក្ខណៈនិងប្រុងប្រយ័ត្នចំពោះមនុស្សចាស់ កុមារ និងជនពិកាតែម្តង។

អាជ្ញាធរខេត្តកំពង់ស្ពឺ និយាយថា ផ្លូវជាច្រើនខ្សែត្រូវបានលិចលង់ និងកាត់ផ្តាច់ចរាចរណ៍ដោយកន្លែងដោយសារជំនន់ទឹកភ្លៀងវាយប្រហារក្នុងដើមខែមករានេះអាចនឹងបង្ករឱ្យមានការខួចខាតច្រើនត្រូវដោះស្រាយជួសជុលឡើងវិញក្រោយទឹកស្រក។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអំពាវនាវទៅដល់អាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យ និងយកចិត្តទុកដាក់លើការងារនេះ ដោយចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរអោយបានទាន់ពេលវេលា ប្រសិនបើមានទឹកជនលិចនៅតំបន់ណា ឬភូមិណាដោយយថាហេតុ៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣០ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៥៨ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម