សន្តិសុខសង្គម
ឃាត់ខ្លួនសង្ឃក្លែងក្លាយ៧នាក់ និងអ្នកបើកបរម្នាក់ដែលបន្លំដើររៃបច្ច័យតាមទីសាធារណៈ
កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ស្ទាក់ចាប់ឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយចំនួន៧នាក់ និងអ្នកបើកបររថយន្តម្នាក់ យកទៅសួរនាំ ក្រោយនាំគ្នាគ្រងស្បង់ចីវរដើរបិណ្ឌបាត កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវតាកន ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់មាន ទី១ ឈ្មោះ ជៀវ តាក់ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។ ទី២ ឈ្មោះ សៀន ម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។ ទី៣ ឈ្មោះ ខាត់ ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។ ទី៤ ឈ្មោះ ឈិន មិនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។ ទី៥ ឈ្មោះ ញិន គឹម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រាញ់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។ ទី៦ ឈ្មោះ ញិន សុខជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (ទើបចូលក្នុងក្រុមបាន៣ថ្ងៃ)។ ទី៧ ឈ្មោះ ផាន់ ប៊ុននុត ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង (ទើបចូលក្នុងក្រុមបាន៣ថ្ងៃ) ។ ទី៨ ឈ្មោះ គិន ប៉ាវ ភេទប្រុស អាយុ៥៥ឆ្នាំ ជាអ្នកបើកបររថយន្តដឹកជញ្ជូនជនសង្ស័យ មានទីលំនៅភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។

ក្នុងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតរថយន្តមួយគ្រឿងម៉ាឡិចសុីស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2J-9003 , ស្បង់ចីវរ បាតលោក ឆ័ត្រ ចំនួន៧ឈុត និងសម្ភារៈមួយចំនួនទៀត ។
តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រទះឃើញជនសង្ស័យមួយក្រុមធ្វើដំណើរតាមរថយន្តមួយគ្រឿងខាងលើ ហើយគ្រាដែលកំពុងនៅក្នុងរថយន្ត បើកបណ្តើរនាំគ្នាផ្លាស់ប្តូរខោអាវ ស្បង់ចីវរបណ្តើរ ខ្លះស្លៀកខោក្នុង តែមានគ្រងចីវរ ទើបសង្ស័យដេញតាមឃាត់ពិនិត្យជាក់ស្តែង សាកសួរទើបបែកធ្លាយជាសង្ឃក្លែងក្លាយ បន្លំដើរបិណ្ឌបាតដើររៃអង្គាស សុំបច្ច័យតាមផ្ទះពលរដ្ឋ តាមផ្សារ តាមផ្លូវសាធារណៈដើម្បីប្រយោជន៍របស់ខ្លួន។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងសហការណ៍ជាមួយមន្ទីរធម្មការ ដើម្បីអនុវត្តបន្តតាមនីតិវិធី ។ ជនសង្ស័យទាំង៨នាក់បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគាត់ទិញស្បង់ចីវរ បាត កោរសក់ បន្លំធ្វើជាព្រះសង្ឃ ដើម្បីដើររកលុយកាក់ ៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ