Connect with us

សន្តិសុខសង្គម

មន្ត្រីអន្តោប្រវេសន៍ នាំខ្លួនជនជាតិចិន ០៤ នាក់ មកធ្វើការសាកសួរ ករណីសង្ស័យស្នាក់នៅខុសច្បាប់

បានផុស

នៅ

កម្លាំង​ជំនាញ​ផែន​ការងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​បាត់ដំបង កាលពី​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៣ បាន​នាំ​ខ្លួន​ជនជាតិ​ចិន​ចំនួន ០៤ នាក់ មក​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ករណី​សង្ស័យ​ស្នាក់នៅ​ខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍ បាន​ឲ្យ​ដឹង​ថា មុននឹង​ឈាន​ដល់​ការ​នាំ​ខ្លួន​ជនជាតិ​ចិន​ទាំង​នោះ​មក​សាកសួរ បន្ទាប់ពី​មាន​ករណី​ជនជាតិ​ចិន​ម្នាក់ បាន​លោត​ពី​លើ​ផ្ទះ​ជាន់​ទី ០១ កាលពី​វេលា​ម៉ោង ២ យប់ ចូល​ព្រឹក​ថ្ងៃ​សុក្រ ទី ១៣ ខែ​មករា ឆ្នាំ ២០២៣ ស្ថិតនៅ​បុរី​រំចេក ក្រុម​ទី ១១ ផ្ទះ​លេខ ១៩០ ភូមិ​រំចេក ០៤ សង្កាត់​រតន ក្រុង​/​ខេត្ត​បាត់ដំបង ដោយមាន​រថយន្ត​មួយ​គ្រឿង ម៉ាក Hight Lander ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AH- 9712 ចាំ​ទទួល​ដឹក​យក​ចេញ​ទៅ​បាត់ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ រាយការណ៍​មក​សមត្ថកិច្ច។

របាយការណ៍ បាន​បន្ត​ថា ជនជាតិ​ចិន​ទាំងនេះ ទើប​ចូល​មក​ស្នាក់នៅ ដែល​ជួល​ផ្ទះ​ពី​ឈ្មោះ ហាក់ សុ​ផា​ណា ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ ៣៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ ២០ ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​/​ខេត្ត​បាត់ដំបង មុខរបរ​គ្រឿង​ចម្លាក់ (មាន​កិច្ចសន្យាជួល)។

ជនជាតិ​ចិន​ទាំង ០៤ នាក់ ទី​១-​ឈ្មោះ HUANG ZHONGZHENG ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ កាន់​លិខិត​ឆ្លងដែន EF8117800 ទិដ្ឋាការ​ផុត​សុពលភាព ១២ មករា ២០២០។ ទី​២-​ឈ្មោះ WANG SHUAI ភេទ​ប្រុស អាយុ ៣១ ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EF25282533 ទិដ្ឋាការ​ផុត​សុពលភាព ១១ មករា ២០២៣។ ទី​៣-​ឈ្មោះ ZHANG HAI LONG ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ លិខិតឆ្លងដែន​គ្មាន​។ ទី​៤-​ឈ្មោះ CHEN QIANG ភេទ​ប្រុស អាយុ ៤០ ឆ្នាំ លិខិត​ឆ្លងដែន​គ្មាន។

តាម​ការ​បំភ្លឺ​របស់​ជនជាតិ​ចិន​ទាំង ០៤ នាក់ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន ០១ នាក់ ដែល​បាន​រត់​គេច​ខ្លួន​នោះ​ពួកគេ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ដោយ​ម្នាក់​នោះ​បាន​មកពី​ខេត្ត​ព្រះសីហនុ​ជាមួយ​គ្នា មក​កាន់​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០២៣ ក្នុង​គោលបំណង​មក​បើកហាង​បញ្ចាំ​សម្រាប់​ជនជាតិ​ចិន។

ដោយ​បាន​ការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ការិយាល័យ​ជំនាញ បាន​រៀបចំ​បញ្ជូន​ជនជាតិ​ចិន​ទាំង ០៤ នាក់​នេះ ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​ពុំ​មាន​ឯកសារ​ធ្វើ​ដំណើរ​គ្រប់គ្រាន់ និង​ផុត​សុពលភាព និង​រថយន្ត​មួយ​គ្រឿង ដើម្បី​ចាត់​នីតិវិធី​តាមច្បាប់​៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម៩ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម