Connect with us

សន្តិសុខសង្គម

ពលរដ្ឋស្នើសុំអាជ្ញាធរ ចាត់វិធានការចំពោះក្រុមអ្នករកស៊ីដឹកឈើអនាធិបតេយ្យ

បានផុស

នៅ

ប្រជាពលរដ្ឋអ្នកលក់ដូរតាមដងផ្លូវនៅស្រុកស្នួល និងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវបានធ្វើការរិះគន់ចំពោះក្រុមអ្នករកស៊ីជញ្ជូនឈើតាមរថយន្តសំយុងកែច្នៃគ្រប់ប្រភេទ បើកបរយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈជារៀងរាល់យប់ ។

ជាក់ស្ដែង សកម្មភាពក្រុមអ្នកបើកបរដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យនេះ ត្រូវបានគេសង្កេតឃើញថា ស្ងប់ស្ងាត់បានមួយរយៈពេល បន្ទាប់ពីកម្លាំងជម្រុះដឹកនាំដោយលោក គង់ គីមនី អភិបាលរងខេត្តក្រចេះ បានចុះពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់រយៈពេល២ថ្ងៃ ទៅ៣ថ្ងៃ នៅស្រុកស្នួល។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីកម្លាំងចម្រុះដកវិញ សកម្មភាពរបស់ក្រុមដឹកជញ្ជូនឈើអនាធិបតេយ្យបានធ្វើសកម្មភាពជាថ្មី ដោយបើកបរជាក្បូនបញ្រ្ចាសទិសមិនដឹងឆ្វេងស្ដាំ បិទមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមផ្លូវមិនអោយវ៉ាជែង។

ប្រជាពលរដ្ឋបានធ្វើការស្នើរសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការចំពោះក្រុមអ្នករកស៊ីដឹកឈើទាំងនោះអោយម៉ឺងម៉ាត់ ដោយពលរដ្ឋព្រួយបារម្ភអំពីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងការរស់នៅជាដើម។

បើតាមប្រភព​បាន​ឲ្យ​ដឹង​ថា ឈើទាំងនោះត្រូវបានគេដឹកជញ្ជូនចេញមកពីខាងស្រុកកែវសីមា និងមួយចំនួនចេញពីខាងតំបន់ភូមិសាស្ត្រឃុំក្រញូងសែនជ័យ ហើយខ្លះទៀតចេញមកពីតាមច្រកសំពោចស្រែរនាមឆ្លងកាត់ស្រុកស្នួល ឆ្ពោះទៅកាន់ស្រុកមេមត់ខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ថា ជាមួយនឹងសកម្មភាពរបស់ក្រុមអ្នករកស៊ីឈើខាងលើ គឺបើកបរក្នុងល្បឿនលឿនតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជាងញឹកញាប់។ ម្យ៉ាងវិញទៀត រថយន្តដឹកឈើទាំងនោះគឺមិនមានបំពាក់ភ្លើង ឬស្លាកសញ្ញាអោយបានត្រឹមត្រូវទៅតាមបច្ចេកទេសមន្ត្រីនគរបាលជំនាញឡើយ ហើយក៏គ្មានមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ទប់ស្កាត់ បង្ក្រាបឬមានវិធានការទៅលើក្រុមអ្នកបើកបររថយន្តនោះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម