Connect with us

សន្តិសុខសង្គម

ផ្តន្ទាទោស​អតីត​ផ្កាយ​២ យោធាម្នាក់ ដាក់ទោស៣ ឆ្នាំអនុវត្តក្នុងពន្ធនាគារ១ឆ្នាំ៦ខែ រឿងហិង្សាលើស្ត្រីភេទ

បានផុស

នៅ

អតីតផ្កាយ២យោធាឈ្មោះ សូយ ចាន់សឿន ដែលរងនូវបណ្តឹងរបស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស ប្តឹងពីករណីប្រើអំពើហិង្សាយដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ត្រូវបានតុលាការសាលាដំបូងខេត្តកំពង់ស្ពឺ លើកយកមកបើកសវនាការជំនុំជម្រះក្តីរួចរាល់ហើយ ហើយបានប្រកាសសាលក្រមជាសាធារណៈ ដោយបានផ្តន្ទោសលើជនជាប់ចោទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សវនាការជាសាធារណៈក្នុងសំណុំរឿងនេះបានធ្វើឡើងកាល ពីថ្ងៃទី៧ ខែមិថុនា ថ្ងៃទី២៦ ខែតុលា និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយចំពោះមុខជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ហៅ ទេស ចាន់សឿន ឬហៅ វ៉ា ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស ។ក្រោយពេលសវនាការតុលាការបានប្រកាសក្រមនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយ

សម្រេច ៖

១.ឲ្យជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ាភេទប្រុស អាយុ៤៨ ឆ្នាំ រួចផុតពីបទ.បង្ខាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្តនៅក្រុងតាខ្មៅខេត្តកណ្តាល នឹងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

២.ផ្តន្ទាទោសឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ ឆ្នាំ ដាក់ទោសពន្ធកំណត់រយៈពេល៣ ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ ទោសនៅសល់ពីនេះព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន ៦.០០០.០០០ រៀល ពីបទហិង្សាដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ១០៦ មាត្រា ១០៧ មាត្រា ១០៨ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។

៣.សាលក្រមតម្រូវឲ្យជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ឬទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ ឆ្នាំ សងសំណងថ្លៃការព្យាបាលរបួសជាទឹកប្រាក់ចំនួន ១០ ០០០ ម៉ឺន (១ម៉ឺនដុល្លា រអាមេរិក) ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស តាមបញ្ញតិមាត្រា ៣៥៥ នៃក្រមនីតិវិធព្រហ្មទណ្ឌ ។

សាលក្រមនេះបើកផ្លូវទុកសិទ្ធិឲ្យភាគីទាំងពីរ ប្តឹងឧទ្ធរណ៍ក្នុងរយៈពេលដែលច្បាប់កំណត់ (ពោលគឺកំណត់១ខែ បើមិនមានការប្តឹងផ្តល់ទេ សាលក្រមនិងចូលជាស្ថាពរ) ។ អង្គហេតុសំណុំរឿងខាងលើនេះត្រូវបានគេដឹងថា លោក តុប ឈុនសុង ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា​ ឆ្នាំ២០២២ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន ឈោ្មះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ​ខ្មែរ តួនាទី​នាយ​រង​ទីចាត់​ការ​អភិវឌ្ឍ អគ្គបញ្ជាការ​ដ្ឋាន នៃ​ក្រសួង​ការពារ​ជាតិ ។ ក្នុង​ដីកា​បន្ត​ថា ឈោ្មះ សូយ ចាន់សឿន ត្រូវ​បាន​តុលាការ ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​ដោយ​ខុស​ច្បាប់ ប្រព្រឹត្ត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ បទល្មើសព្រហ្មទណ្ឌ និង​ទោស​ដែល​មាន​ចែង​ក្នុង​មាត្រា​ ២១៨ និង​មាត្រា ២៥៣ ចំណុច​១ នៃ​ក្រម​ព្រហ្មទណ្ឌ ។

ឈោ្មះសូយ ចាន់សឿន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ ២០២១ និង​នាំ​ខ្លួន​ទៅ​ពន្ធនាគារខេត្ត​កំពង់ស្ពឺ ។ ការ​សម្រេច​ឃុំ​ខ្លួន​នេះធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់ឈ្មោះ ឌួង ហេម៉ាលីស ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ ពាណិជ្ជករ ​ដែល​បាន​ដាក់ពាក្យ​បណ្តឹង​ចូល​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ខែ​មករា ឆ្នាំ ២០២១ ។ ក្នុង​ពាក្យ​បណ្តឹង​បាន​រៀប​រាប់​ថា កាល​ពី​វេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹកថ្ងៃទី ២២ ខែ​មករា ឆ្នាំ​២០២១ នៅ​ក្នុង​រថយន្ត ដែល​កំពុងជិះតែ​ពីរ​នាក់​លើ​ដង​ផ្លូវ​ស្ថិត​នៅ​ចំណុច​ម្តុំ​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្ត​កណ្តាល ឈ្មោះ សូយ ចាន់សឿន បាន​វាយ​ដំនាង​ខ្ញុំ និង​បាន​ដក​កាំភ្លើងខ្លីភ្នង់​គំរាម​មិន​ឱ្យ​ខ្ញុំ​ស្រែក និង គំរាម​បាញ់​បំបាក់​ជើង​និង​បាញ់​សម្លាប់ តាម​ផ្លូវ រហូត​ទៅ​ដល់​ខេត្ត​កំពង់ស្ពឺ ស្ថិត​នៅ​ភូមិ​ចំការ​ចេក ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។ ព្រម​ទាំង​បាន​ចាប់​បង្ខាំង ទុក​នៅ​ផ្ទះ​កូន​ចៅ​របស់​គាត់ឈ្មោះ ស្រី សម្បត្តិ ដែល​មាន​តួនាទី​ជានាយ​ស្ដីទី​ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួង​ការពារជាតិ រហូត​ដល់​វេលា​ម៉ោង៧​យប់ ថ្ងៃ​ខែ​ឆ្នាំ​ដដែល ទើប​សមត្ថកិច្ចមករំដោះបានរួចខ្លួនវិញ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម