សន្តិសុខសង្គម
តុលាការសម្រេច ឃុំខ្លួនស្ត្រីម្នាក់ ដោយសារចេញសែកស្អុយ ១៨ម៉ឺនដុល្លារ
លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនស្ត្រីឈ្មោះ ង៉ុយ រស់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ។ ជនត្រូវចោទឈ្មោះ ង៉ុយ រស់ ភេទស្រី អាយុ ៣៦ ឆ្នាំ ទីលំនៅ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានបញ្ជាក់ថា ជនត្រូវចោទ ង៉ុយ រស់ និង នារីឈ្មោះ ង៉ុយ កុសល បានខ្ចីប្រាក់របស់ខ្លួនជាង២០មុឺនដុល្លា សហរដ្ឋអាមេរិក ហើយជនត្រូវចោទ ង៉ុយ រស់ និង ង៉ុយ កុសល បានចេញ មូលប្បទានបត្រ ចំនួន៣សន្លឹង ដែលមានទឹកប្រាក់១៨មុឺនដុល្លា ជាការសងបំណុលទៅឲ្យជនរងគ្រោះដែលជាម្ចាស់បំណុល ខណៈម្ចាស់បំណុលបានយក មូលប្បទានបត្រ ទៅដកប្រាក់នៅធនាគារ ស្រាប់តែ មូលប្បទានបត្រទាំង៣សន្លឹកនេះ គ្មានសាច់ប្រាក់ឡើយ ។
បន្ទាប់មកជនរងគ្រោះ ដែលជាម្ចាស់បំណុលបានទៅដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការដើម្បីឃាត់ខ្លួនជនឆបោក ចេញសែកស្អុយ គ្មានសាច់ប្រាក់មកផ្ទទ្ទាទោសតាមផ្លូវច្បាប់ ។ លុះដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញបានចេញ ដីកាបញ្ជាឲ្យចូលខ្លួន (ស្ត្រីទាំង២) ទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដោយស្ត្រីឈ្មោះ ង៉ុយ រស់បានចូលខ្លួន ទៅកាន់នាយកដ្ឋាននៅនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ តាមដីកាបញ្ជាចូលខ្លួន ប៉ុន្តែ ស្ត្រីឈ្មោះ ង៉ុយ កុសល មិនបានចូលខ្លួន តាមដីការបញ្ជាឲ្យចូលខ្លួនឡើយ។

បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ង៉ុយ រស់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ រហូតចោទប្រកាន់ជាផ្លូវការពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន រួចបញ្ជូន ទៅកាន់ចៅក្រមស៊ើបសួរបន្តរហូតមានការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ។ បច្ចុប្បន្នជនត្រូវចោទ ង៉ុយ រស់ ត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារPJ ៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៩ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក