Connect with us

សន្តិសុខសង្គម

នគរបាលឃាត់ខ្លួន ​លោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស​ភ្លើងទៀន​ ករណី​ចេញសែកស្អុយ

បានផុស

នៅ

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ កម្លាំង​នគរបាល​បានធ្វើការ​ចាប់​ខ្លួន​ លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន​ហើយ ដែលការចាប់ខ្លួន​នេះ តាម​ដីការបស់តុលាការ​ ពាក់ព័ន្ធនឹងករណី​ចេញសែកស្អុយ​ ​ក្រោម​បទ​ចោទ​ប្រកាន់​ “មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ ឧបករណ៍​អាច​ជួញដូរ​បាន​”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​នគរបាល​ជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ពិតជា​បាន​ឃាត់ខ្លួន​លោក ថាច់ សេដ្ឋា ប្រាកដ​មែន នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត ខណ្ឌ​សែន​សុខ ដោយ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ចេញ​សែក​អត់​លុយ (​សែក​ស្អុយ​) និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ថា ការ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើងទៀន​រូបនេះ បានធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​លោក ទិ​ត ដាលីន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​នេះ​។​ បើ​តាម​ដីកា​របស់​តុលាការ បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​លោក ថាច់ សេដ្ឋា មកកាន់​សាលាដំបូង​រា​ធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣​។

ក្រោយ​ការចាប់ខ្លួន​, លោក ថាច់ សេដ្ឋា ត្រូវបាន​នាំ​ភ្លាមៗ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តទៀត​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម